កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ សិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើពិសោធស្តីអំពីអត្តសញ្ញាណកម្ម កាបូនឌីអុកស៊ីត(C02) ក្នុងភេភសជ្ជៈ បន្ទាប់ពីរៀនទ្រឹស្តីក្នុងថ្នាក់រួចមក ហើយដឹកនាំពិសោធន៍ដោយអ្នកគ្រូសល់ មិនា។ ការចុះពិសោធនេះធ្វើឡើង ដើម្បីឱ្យសិស្សានុសិស្ស យល់កាន់តែច្បាស់លើមេរៀនដែលមានក្នុងសៀវភៅ ពោលគឺទ្រឹស្តី នៃមេរៀននីមួយៗ ដែលបានសិក្សារួចមកហើយ។ ការអនុវត្តជាក់ស្តែងនេះ ជម្រុញសិស្សចងចាំបានយូរ ម្យ៉ាង គឺឱ្យសិស្សទាំងអស់ចេះសហការធ្វើការងារជាក្រុម មានទំនួលខុសត្រូវខ្ពស់ ចេះអនុវត្តន៍ជាក់ស្តែង ព្រមទាំងចង់ឱ្យសិស្សានុសិស្សយល់ច្បាស់ប្រតិកម្មអត្តសញ្ញាណ កាបូនឌីអុកស៊ីតដែលមានក្នុងភេសជ្ជៈ។
ចែករំលែកអត្ថបទនេះ