ការប្រឡងឆមាសទី២ បានចាប់ផ្តើមនៅថ្ងៃទី១៥ដល់ថ្ងៃ១៧ ខែកក្កដា សម្រាប់ថ្នាក់ទី៩ ហើយថ្នាក់ទី១២ ក៏បានចាប់ផ្តើមនៅថ្ងៃទី១៥ ដល់ថ្ងៃ១៨ ឆ្នាំ២០១៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តាមសាខារៀងៗខ្លួន បានចាប់ផ្តើមដំណើរការប្រឡងឆមាសលើកទី២ ។ ការប្រឡងឆមាសទី២ នេះធ្វើតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយការប្រឡងឆមាសនេះប្រព្រឹត្តិទៅដោយរលូន និងនៅក្នុងបន្ទប់នីមួយៗអនុរក្សមានការតឹងតែង ម៉ត់ចត់ចំពោះបេក្ខជន មិនអនុញ្ញាតឱ្យបេក្ខជនចម្លង ឬបើកឯកសារមើល និងប្រើគ្រឿងអេឡិចត្រូនិច។ ពិសេសបេក្ខជននីមួយៗគោរពវិន័យ និងបទបញ្ជាសាលាបានយ៉ាងល្អ ហើយខាងលើនេះជាកម្រងរូបភាពកំឡុងពេលប្រឡងឆមាសទី២។
សកម្មភាពសិស្សថ្នាក់ទី៩ និងទី១២ កំពុងប្រឡង នៅសាខាម៉ៅសេទុង
សកម្មភាពសិស្សថ្នាក់ទី៩ និងទី១២ កំពុងប្រឡង នៅសាខាទួលគោក
សកម្មភាពសិស្សថ្នាក់ទី៩ និងទី១២ កំពុងប្រឡង នៅសាខាចាក់អង្រែ