កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០២០ កន្លងទៅនេះ លោកគ្រូ សេង វណ្ណា បានដឹកនាំសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកំាង ធ្វើពិសោធន៍ស្តីអំពីការពិនិត្យខួរក្បាលមាន់លើមុខវិជ្ជាជីវវិទ្យា។ ក្នុងការធ្វើពិសោធន៍នេះដើម្បីឱ្យសិស្សស្វែងយល់ពីដំណើរការនៃការពិសោធ ការប្រើប្រាស់ឧបករណ៍ និងសម្ភារពិសោធសម្រាប់ពិសោធទៅលើខួរក្បាលមាន់។ បន្ទាប់ពីបានពិសោធរួចរាល់ សិស្សានុសិស្សបានលើកឡើងជាសំណួរ ហើយសួរទៅកាន់លោកគ្រូ ហើយលោកគ្រូក៏បានពន្យល់អំពីទ្រឹស្តីបន្ថែមទៀតដល់សិស្សានុសិស្ស ដោយលោកគ្រូបានបង្ហាញពីទ្រឹស្តីល្អៗ ព្រមទាំងវិធីសាស្រ្តពិសោធផងដែរ។
ចែករំលែកអត្ថបទនេះ