កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នំា២០២០ កន្លងទៅនេះ អ្នកគ្រូ អៀង រំពឹង គ្រូបង្រៀនថ្នាក់មត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប បានរៀបចំកម្មវិធីបំណិនជីវិត ស្តីអំពីការសង្កេតផ្លែឪឡឹកសម្រាប់ប្អូនៗថ្នាក់មត្តេយ្យសិក្សា។
កម្មវិធីបំណិនជីវិតក្នុងការសង្កេតផ្លែឪឡឹកធ្វើឡើងដើម្បីឱ្យកុមារតូចៗចេះសង្កេតរូបរាង ពណ៌ខាងក្រៅ និងក្នុង ជាពិសេសបានស្គាល់រស់ជាតិផ្លែឪឡឹក។ ម៉្យាងទៀតអ្នកគ្រូបានពន្យល់ពីផលប្រយោជន៍ក្នុងការញ៉ាំផ្លែឪឡឹកទៅដល់កុមារបន្ថែមទៀតមានដូចជា សម្បូរទៅដោយវីតាមីន B និង C ជួយធ្វើឱ្យសម្ពាធឈាមដើរបានល្អ និងជួយឱ្យគេងលក់ស្រួល។ ជាលទ្ធផលសិស្សថ្នាក់មត្តេយ្យសិក្សាបានស្គាល់រូបរាង រស់ជាតិ ពណ៌ និងអត្ថប្រយោជន៍របស់ផ្លែ ឪឡឹក។