កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ពិតជាមានកិត្តិយស និងមានភាពរីករាយជាមួយក្រុមគ្រួសារសិស្សក្នុងការជូនសិស្សពីរនាក់គឺសម្បត្តិ សិរិកា រៀនថ្នាក់ទី៥ ទទួលបានមេដាយមាស និងសម្បត្តិ សិរីសោភា រៀនថ្នាក់ទី២ ទទួលបានមេដាយប្រាក់ ដែលពួកគាត់ជាសិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ទៅចូលរួមពិធីប្រគល់មេដាយការប្រឡងគណិតវិទ្យាថ្នាក់ពិភពលោកជម្រុះនៅប្រទេសកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតិចណូ។