សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាជំនាញថ្ងៃសៅរ៍យ៉ាងសប្បូរបែបមានដូចជា អប់រំកាយ បាល់បោះ បាល់ទាត់ បាល់ទះ ការ៉ាតេ-ដូ ហែលទឹក វាយកូនបាល់ វាយកូនឃ្លីលើតុ តន្ត្រី គេហកិច្ច របាំ កុំព្យូទ័រ និងល្បុក្កតោ ជំនាញទំាងអស់នេះជាជម្រើសរបស់សិស្សដែលចង់រៀន។ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ សាលារៀន អន្តរទ្វីប អាមេរិកាំង បង្ហាញសកម្មភាពហ្វឹកហាត់ជំនាញល្បុក្កតោ សម្រាប់ សិស្សានុសិស្សមធ្យមសិក្សា បឋមភូមិ និងមធ្យមសិក្សា ទុតិយភូមិ។ ការហាត់ក្បាច់ល្បុក្កតោមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ និងស្មារតី ហើយក៏ជាសិល្បៈតស៊ូមួយដែលអាចយកមកប្រើប្រាស់ការពារខ្លួនផងដែរ។ ម្យ៉ាងទៀតអ្នកហាត់ក្បាច់ល្បុក្កតោនឹងទទួលបានភាពរហ័សរហួនគ្រប់សារពាង្គកាយ មិនថាដៃ ជើង ភ្នែក និងចិត្ដគំនិតនោះទេព្រោះថាគ្រប់ចលនានៃក្បាច់នេះសុទ្ធសឹងបង្ហាញនៃភាពរឹងប៉ឹង និងទន់ភ្លន់ដែលតម្រូវឱ្យរាងកាយធ្វើចលនាព្រមគ្នាតែម្តង។
ចែករំលែកអត្ថបទនេះ