កាលពីខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ ដែលបង្រៀនលើមុខវិជ្ជាឯកទេសរបស់ខ្លួនតែងតែនាំសិស្សចូលបន្ទប់ពិសោធ។ នៅក្នុងការបង្រៀននោះ លោកគ្រូ អ្នកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹង និងការប្រើឧបករណ៍ម៉ូទីម៉ែត្រ ដើម្បីបាន ជាវត្ថុបំណងនៃមេរៀន។ ជាពិសេសដើម្បីឱ្យសិស្សានុសិស្សកាន់តែងាយយល់ដោយផ្អែកទៅលើផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងជាកក្តតាជួយជំរុញឱ្យសិស្សចង់រៀន និងចងចំាមេរៀន។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមាន សមាជិក៤ ទៅ៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅតាមប្រធានបទផ្សេងៗគ្នា និងការប្រើប្រាស់សម្ភារពិសោធន ព្រម ជាមួយឧបករណ៍ម៉ូទីម៉ែត្រផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា។
ជាលទ្ធផលសិស្សានុសិស្សបានយល់ច្បាស់ពីការពិសោធមេរៀនទៅតាមកម្រិតថ្នាក់ និងមុខវិជ្ជាដែលបានរៀន ហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្ស មានភាពរីករាយដែលបានសិក្សាពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូ លោកគ្រូ និងមិត្តភក្តិរួមថ្នាក់របស់គាត់ លើមេរៀនផ្សេងៗគ្នា។