កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការ លោកគ្រូ អ្នកគ្រូ បានដឹកនាំសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកំាង ទៅចូររួមការប្រកួតកីឡាបាល់បោះផ្នែកកុមារាសិស្សបឋមសិក្សា និងការប្រកួតកីឡាអត្តពលកម្មសិស្សបឋមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំសិក្សា២០១៩-២០២០ ដែលរៀបចំដោយ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ ជាលទ្ធផលក្នុងការប្រកួតកីឡាបាល់បោះផ្នែកកុមារាសិស្សបឋមសិក្សាទទួលបានលេខ៣ និងអត្តពលកម្មទទួលបានលេខ២លើវិញ្ញាសាលោតចម្ងាយ។
ចែករំលែកអត្ថបទនេះ