ជាលទ្ធផលនៃការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំសិក្សា២០១៧ -២០១៨ នៅខេត្តកំពត ក្នុងវិញ្ញាសាវាយកូនឃ្លីលើតុ ក្រុមយុវសិស្សរបស់សាលារៀនអន្តរទ្វីប អាមេរិកាំង ដែលតំណាងឱ្យរាជធានីភ្នំពេញ ទទួលបានចំណាត់លេខ១ ទទួលបានមេដាយមាស ខណៈកំពង់ចាម លេខ២ ទទួលបានមេដាយប្រាក់ និងខេត្តឧត្តរមានជ័យ ជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធ។ សូមជម្រាបថា ការប្រកួតកីឡាសិស្សមធ្យម សិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំសិក្សា២០១៧-២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ។ គួររម្លឹកផងដែរថា ក្រុមកីឡាវាយកូនឃ្លី របស់សាលារៀនអន្តរទ្វីប អាមេរិកាំង ទទួលបានចំណាត់ថ្នាក់ លេខ១ ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា កាលពីដើមខែមីនា ដែលធ្វើឱ្យពួកគេ ត្រូវបានជ្រើសរើសទៅប្រកួតលក្ខណៈថ្នាក់ជាតិតំណាងឱ្យរាជធានីភ្នំពេញ នៅខេត្តកំពត។អត្ថបទ និងរូបភាពដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ