កាលពីថ្ងៃទី៣០ និងថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំងទាំងបីសាខា បានសហការជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដើម្បីធ្វើបទបង្ហាញស្ដីពី ការតម្រង់ទិសសម្រាប់ថ្នាក់ឧត្តមសិក្សា ដល់សិស្សានុសិស្សថ្នាក់ទី១២ ប្រមាណជាង៧០០នាក់ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដើម្បីចង្អុលបង្ហាញផ្លូវដល់សិស្សានុសិស្សត្រៀមខ្លួនជ្រើសរើសមុខជំនាញសិក្សា និងស្ថាប័នសិក្សា។ ការដឹកនាំសិស្សានុសិស្សមកទស្សនៈកិច្ចនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ គឺដើម្បីឱ្យសិស្សានុសិស្សឈ្វេងយល់ឱ្យបានទូលំទូលាយពីសាកលវិទ្យាល័យល្បីៗទាំងជាតិ និងអន្តរជាតិ។ នៅពេលពួកគេបញ្ចប់បាក់ឌុប គឺមានការយល់ដឹង ថាតើត្រូវសិក្សាជំនាញអ្វីដែលត្រូវនឹងទីផ្សារ? តើខ្លួនចូលចិត្តជំនាញអ្វី? ហើយសិក្សានៅសាកលវិទ្យាល័យណាទើបល្អ? លោកសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីការចង្អុលបង្ហាញនេះបានបញ្ចប់ នោះសិស្សានុសិស្ស កាន់តែមានមហិច្ឆតាខំរៀនសូត្រលើសមុនថែមទៀត ដើម្បីប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិឱ្យបានជាប់និងបាននិទ្ទេសល្អ ឈានទៅសិក្សានៅសាកលវិទ្យាល័យល្បីៗ ហើយលើសពីនេះទៀតនោះ គឺស្គាល់ពិភពលោកកាន់តែច្បាស់ និងសម្លឹងទៅមុខបានកាន់តែឆ្ងាយថែមទៀត។
ចែករំលែកអត្ថបទនេះ