កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការដោយ គម្រោងភ្នំពេញស្អាត សាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ ដើម្បីធ្វើការផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងស្តីពីយុទ្ធនា
ការភ្នំពេញស្អាត”សំរាមមិនធ្លាក់ដល់ដីភ្នំពេញកាន់តែប្រពៃ”ទៅសិស្សានុសិស្សឱ្យយល់ដឹងពីបញ្ហាប្រឈមមកពីសំរាម និងវិធីទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយត្រូវតែចាប់ផ្តើមមានវិន័យដើម្បីឱ្យថ្នាក់រៀន សាលារៀន និងទីក្រុងស្អាតជាប្រចាំថ្ងៃ។ជាចុងក្រោយបង្ហាញពីផលប៉ះពាល់សំរាមដល់បរិស្ថាន និងមូលហេតុបង្ករឱ្យសំរាមពាសវាលពាសកាល ហើយម្យ៉ាងទៀតមិនទាន់មានកន្លែងទុកកាកសំណល់បានត្រឹមត្រូវ។