កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំសិស្សានុសិស្ស ចូលរួមអបអរសាទរ ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត៥ ធ្នូ ក្រោមប្រធានបទ “ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន” នៅសាលសហសិក្សា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងការចូលរួមនោះដើម្បីសិស្សានុសិស្សយល់ដឹងអំពីពីតម្លៃអ្នកស្ម័គ្រចិត្តដែលបានបរិច្ចាគ ធនធាន ពេលវេលា កម្លាំងកាយចិត្តចេញពីបេះដូង មនុស្សធម៌សុទ្ធសាធ ក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា ។
ចែករំលែកអត្ថបទនេះ