អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ ”ស្វែងយល់ពីរបៀបឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”
អត្ថបទដកស្រង់ដោយ : ឃៀង វាសនា

១. ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។
២. កង្វះការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យា។
៣. ប្រាប់ជនរងគ្រោះថា ពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយជនរងគ្រោះ និងតម្រូវឱ្យជនរងគ្រោះបង់ប្រាក់ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។
៤. ភាពអំណោយផលនៃប្រតិបត្តិការផ្ទេរប្រាក់ (Crypto Currency / Digital Payment / Payment System / Bank Transfer)។
៥. ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់វិធីសាស្ត្រ និងបច្ចេកទេសខ្ពស់ក្នុងការប្រព្រឹត្តិបទល្មើស។
៦. ឧក្រិដ្ឋជនចាប់ផ្តើមប្រព្រឹត្តិបទល្មើស ស្ថិតក្រោមរចនាសម្ព័ន្ធចាត់តាំង។
៧. ការវាយប្រហារតាមអ៊ិនធឺណែតបែបវិស្វកម្មសង្គម (social engineering) និងការបោកបញ្ជោត (phishing) បើចង់បានទិន្នន័យវិញត្រូវបង់លុយ។
៨. ប្រាប់ជនរងគ្រោះថានឹងទទួលបានប្រាក់ចំណេញទ្វេដង (Money-Flipping) ប្រសិនបើជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន។
៩. ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវឱ្យជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ។
អត្ថបទសង្ខេបខាងលើនេះ គឺដើម្បីចូលរួមផ្សព្វផ្សាយទៅដល់អ្នកប្រើប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតឱ្យបានខ្ពស់ និងដើម្បីជួយការពារអ្នកប្រើប្រាស់បច្ចេកវិទ្យា ព្រមទាំងកាត់បន្ថយហានិភ័យលើបណ្តាញអ៊ីនធឺណិត និងជួយកាត់បន្ថយភាពងាយរងគ្រោះដោយធ្វើការអាន ស្តាប់ ទស្សនាវីដេអូ និងសិក្សាស្វែងយល់បន្តទៀត ពីព្រោះរបៀបឆបោកទារប្រាក់តាមប្រព័ន្ធ បច្ចេកវិទ្យានេះ វាមានរូបភាពផ្សេងៗជាច្រើនទៀតចំពោះអ្នកប្រើប្រាស់ ។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://kohsantepheapdaily.com.kh/article/1333288.html