បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា ២០១៧ -២០១៨ សិស្សសាលារៀនអន្តរទ្វីប អាមេរិក ចំនួន៤ក្រុម បានទទួលជ័យលោភី ក្នុងនោះមានមួយក្រុម គឺប្រភេទកីឡាវាយកូនឃ្លីលើតុ ត្រូវបានជ្រើសរើសទៅប្រកួតលក្ខណៈថ្នាក់ជាតិ នៅខេត្ត កំពត នាពេលខាងមុខនេះ។ប្រភេទកីឡា ដែលពួកគេទទួលបានជ័យលាភីនោះគឺប្រភេទកីឡាវាយកូនឃ្លីលើតុ ទទួលបានចំណាត់ថ្នាក់ លេខ១ ខណៈប្រភេទបាល់បោះបុរស ទទួលបានចំណាត់ថ្នាក់លេខ៣។ ដោយឡែកប្រភេទកីឡាបាល់បោះ ផ្នែកនារីវិទ្យាល័យ ទទួលបានចំណាត់ថ្នាក់លេខ២ និងប្រភេទបាល់បោះនារីអនុវិទ្យាល័យ ទទួលបានចំណាត់ថ្នាក់លេខ២ដូចគ្នា។ មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានកំណត់រៀបចំការប្រកួតកីឡាសិស្សមធ្យមសិស្សជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០១៧-២០១៨ លើប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ និងវាយកូនឃ្លីលើតុ ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅទីលានកីឡាវិទ្យាល័យ ជាស៊ីម បឹងកេងកង វិទ្យាល័យច្បារអំពៅ វិទ្យាល័យព្រះស៊ីសុវត្តិ និងពហុកីឡដ្ឋានជាតិអូឡាំពិក។អត្ថបទ និងរូបភាពដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ