អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “ហេតុផល៨យ៉ាងធ្វើឱ្យមុខងារ Find My iPhone មិនអាចជួយស្វែងរក iPhone មកវិញបាន!”
អត្ថបទដកស្រង់ដោយ : ពៅ ស៊ីថា
#MJQE #AmericanInterconSchool
ជារឿយៗអ្នកប្រើប្រាស់ទូរសព្ទដៃ iPhone បានចោទសំណួរខុសៗគ្នាទាក់ទងទៅនឹងប្រសិទ្ធភាពរបស់មុខងារ Find My iPhone ក្នុងការស្វែងរកទូរសព្ទដែលបានបាត់មកវិញ។ ពួកគេច្រើនចោទសួរថា ចុះបើទូរសព្ទគ្មានអ៊ិនធើណែត ចុះបើទូរសព្ទបិទ តើគេអាចរកទូរសព្ទមកវិញបានដែរឬទេជាដើម។ ដើម្បីស្រាយចម្ងល់ទាំងអស់នេះ ខ្ញុំសូមធ្វើការចែករំលែកព័ត៌មានទាក់ទងនឹងទូរសព្ទ iPhone ដោយលើកយកនូវហេតុផលសំខាន់ៗចំនួន៨ ដែលធ្វើឱ្យមុខងារដ៏មានសារសំខាន់មួយនេះ ពុំដំណើរការ មិនអាចស្វែងរក iPhone ដែលបាត់មកវិញ មកបង្ហាញជូនអ្នកទាំងអស់គ្នាឱ្យបានជ្រាបច្បាស់ដូចខាងក្រោម៖
១. មុខងារ iCloud ឬ Find My iPhone បិទ
២. ទូរសព្ទ iPhone អស់ថ្ម ឬត្រូវបានបិទ
៣. iPhone គ្មាន Internet
៤. ស៊ីមកាតត្រូវបានដោះចេញ
៥. ថ្ងៃខែឆ្នាំលើទូរសព្ទកំណត់ខុស
៦. Find My iPhone មិនមាននៅក្នុងប្រទេសលោកអ្នក
៧. ទូរសព្ទត្រូវបាន Restore ថ្មី
៨. iPhone ដើរលើ iOS 5 ចុះ
សូមបញ្ជាក់បន្ថែមថា ចំពោះមូលហេតុមួយចំនួនដែលបានបង្ហាញមកជាហូរហែខាងលើដូចជា ទូរសព្ទអស់ថ្ម គ្មាន Internet ឬគ្មានស៊ីមកាតជាដើម។ ប្រសិនបើកើតឡើងមែននោះវាអាចបិទផ្ទប់មុខងារ Find My iPhone ត្រឹមតែមួយរយ:ពេលប៉ុណ្ណោះ។ ពោលគឺនៅតែទូរសព្ទបើកដំណើរការ និងតភ្ជាប់ទៅកាន់ប្រព័ន្ធ Internet ពេលណាវានឹងបញ្ជូនសញ្ញាប្រាប់ទីតាំងដែលទូរសព្ទកំពុងឋិតនៅមកកាន់លោកអ្នក តាមប្រព័ន្ធ iCloud ជាមិនខាន៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://postnews.com.kh/tech/228066