អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “ហេតុអ្វីបានជាការដើរលេងនៅក្រៅប្រទេសសំខាន់សម្រាប់អ្នក?”
អត្ថបទដកស្រង់ដោយ : គុណ ភ័ត្រ្តា
ឱ្យតែឮថាដើរលេង ទោះមិនទាន់ដឹងថាដើរទៅណាផងក៏អ្នកចាប់ផ្តើមសប្បាយចិត្តរួចទៅហើយ។ ប៉ុន្តែក្រៅពីភាពសប្បាយរីករាយដែលបានមកពីការដើរលេង វាមានផលប្រយោជន៍ជាច្រើនទៀត។ តាមការស្រាវជ្រាវពីអ្នកវិទ្យាសាស្ត្របានបង្ហាញថា ការដើរកម្សាន្តទៅក្រៅប្រទេសជារឿងដែលអាចផ្តល់ចំណុចល្អជាច្រើនដល់មនុស្សគ្រប់គ្នា។ ខាងក្រោមនេះជាគុណសម្បត្តិទាំង៦ដែលអ្នកអាចទទួលបានពីការដើរលេងនៅក្រៅប្រទេស៖
១. អ្នកបានដាក់ខ្លួនឯងចូលកន្លែងដែលអ្នកមិនទម្លាប់ :
នៅពេលដែលអ្នកធ្វើដំណើរទៅក្រៅប្រទេស អ្នកមិនមានអារម្មណ៍ប្លែកមួយ ព្រោះតែអ្នកនៅកន្លែងដែលអ្នកមិនទម្លាប់ខ្លួនដូចពេលដែលអ្នកនៅក្នុងប្រទេសរបស់ខ្លួនឡើយ។ ជាការពិតណាស់ អ្នកនឹងមានអារម្មណ៍ថាពិបាកក្នុងការសម្របនឹងបរិយាកាសណាស់ និងបរិស្ថានរបស់គេនោះ។ ប៉ុន្តែអ្វីដែលអ្នកអាចបង្កើតបានពីនោះគឺភាពម្ចាស់ការលើខ្លួនឯង។
២. ពង្រឹងទំនុកចិត្តរបស់ខ្លួន :

៣. បង្កើនចំណេះដឹង :
នៅក្រៅប្រទេស អ្វីៗក៏ប្លែកសម្រាប់អ្នកដែរ ហើយចំណុចទាំងអស់នោះហើយដែលផ្តល់ជាចំណេះដឹងដល់អ្នក ព្រោះថាអ្នកបានរៀនសូត្រអ្វីដែលអ្នកមិនធ្លាប់បានដឹងពីមុនមក។ ក្នុងនោះរួមមានតាំងពីភាសា វប្បធម៌ ប្រវត្តិសាស្រ្ត ឬទីកន្លែងនៅប្រទេសទាំងនោះជាដើម។
៤. សម្របខ្លួននៅនឹងបរិយាកាសថ្មី :
អ្នកមិនត្រឹមតែអាចរៀនសូត្រពីរឿងជាច្រើននោះទេ ក្នុងនោះអ្នកក៏ចេះបត់បែនតាមកាលៈទេសៈ និងសម្របខ្លួនឯងទៅអ្វីដែលថ្មីៗដែរ។ បន្ទាប់ពីដំណើរកម្សាន្តនោះ អ្នកនឹងប្រទះឃើញថាខ្លួនឯងនឹងការប្រែប្រួលច្រើនក្នុងការគិត ឬប្រាស្រ័យទាក់ទងជាមួយនឹងនរណាម្នាក់។
៥. ផ្តល់គំនិតប្លែកៗដល់អ្នក :
នៅពេលដែលអ្នកធ្វើដំណើរច្រើន វានឹងធ្វើឱ្យអ្នកមើលឃើញពិភពលោកបានកាន់តែច្រើនជ្រុង។ ទន្ទឹមនឹងនេះអ្នកក៏អាចរៀនសូត្រគំនិតប្លែកៗជាច្រើនផងដែរ។ ក្នុងនោះសូម្បីតែគំនិតអាជីវកម្មក៏អ្នកអាចរកឃើញច្រើនដែរ ព្រោះនៅពេលដែលអ្នកធ្វើដំណើរទៅក្រៅប្រទេស អ្នកនឹងដឹងថាអ្វីដែលប្រទេសយើងមិនទាន់មាន ហើយអាជីវកម្មអ្វីដែលអាចធ្វើទៅជោគជ័យ។
៦. បង្កើតមិត្តភក្តិថ្មី :
ចំណុចចុងក្រោយ គឺការបង្កើតមិត្តភាពតាមរយៈការដើរកម្សាន្តនោះ។ ដោយសារតែនៅពេលដែលអ្នកធ្វើដំណើរទៅក្រៅប្រទេស អ្នកអាចជួបជាមួយមនុស្សជាច្រើន អ្នកអាចបង្កើតបានជាបណ្តាញយ៉ាងល្អ ហើយពួកគេទាំងនោះក៏អាចជួយអ្នកនៅថ្ងៃខាងមុខណាមួយផងដែរ៕
ដកស្រង់ពី និងកែសម្រួលចេញពីគេទំព័រ៖ http://anarchak.com/article/31969