អគារ លីម គីមណយ (Lim Kim Noy Tower) សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) មានពណ៌សខ្ពស់ស្កឹមស្កៃ ដែលអាសយដ្ឋានស្ថិតនៅអគារលេខ11A ផ្លូវ402 សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទល់មុខសាលាបឋមសិក្សាភូមិ7។ អគារ លីម គីមណយ មានកម្ពស់17ជាន់ មានទំហំអគារសរុបចំនួន6922m2 និងទំហំដីមានចំនួន400m2 ត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅដើមឆ្នាំ2015 ប្រកបដោយស្តង់ដាបែបទំនើប គុណភាព សុវត្ថិភាព ផាសុកភាព មានជណ្តើរយន្ត3 ជណ្តើរជើង1 និងជណ្តើរអាសន្ន1។ អគារ លីម គីមណយ (Lim Kim Noy Tower) ជាអគាររបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាម្ចាស់អគារផ្ទាល់។
អគារ លីម គីមណយ (Lim Kim Noy Tower) គឺអគារដែលសាងសង់ដោយផ្ទាល់ខ្លួនមិនជួលពី អ្នកដទៃទេ ហើយក៏ជាអគារសិក្សាទី6 បន្ទាប់ពីអគារ គួច លៀងហួរ។ នៅក្នុងបន្ទប់សិស្សសិក្សាត្រូវបានរៀបចំបំពាក់នូវម៉ាស៊ីនត្រជាក់ កង្ការ ស្លាយ ដើម្បីបំពេញតម្រូវការក្នុងការសិក្សា។ នៅតាមជាន់នីមួយៗ មានដាក់ថូផ្កាលម្អ និងមានរៀបចំសាឡុង និងតុ សម្រាប់សិស្សានុសិស្សអង្គុយលេង ឬអានសៀវភៅជាដើម។
អគារ លីម គីមណយ បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី23 ខែមេសា ឆ្នាំ2015 ហើយអគារនេះ បានដាក់ឱ្យសិស្សរៀនថ្នាក់ចំណេះទូទៅខ្មែរថ្នាក់ទី7 ដល់ទី12 នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ដំណើរការចូលរៀនតាំងពីថ្ងៃទី31 ខែមីនា ឆ្នាំ2015 មកម្ល៉េះ។ បច្ចុប្បន្ននេះ អគារ លីម គីមណយ ត្រូវបានដាក់ឱ្យសិស្សថ្នាក់ទី7 ដល់ទី12
នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។