អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “អង្គុយមុខកុំព្យូទ័រយូរម៉ោងរាល់ថ្ងៃ ធ្វើម៉េចអាចបង្ការរួយកបាន?”
អត្ថបទដកស្រង់ដោយ : សុខ សូនីដា
អាការរួយកជាធម្មតា កើតឡើងពីសាច់ដុំ សរសៃពួរ និងសរសៃចំណង ដែលជាទូទៅសំដៅលើជាលិកាទន់ នៅខាងក្នុង និងជុំវិញក។ ការរមួល និងកន្ត្រាក់សាច់ដុំ ច្រើនតែបណ្ដាលមកពីបញ្ហាកដូចជា រលាកសន្លាក់ ឬខូចទ្រង់ទ្រាយឌីស ឬអាចមកពីរបួសដែលកើតឡើងដោយមិនដឹងខ្លួន ឬពុំមានមូលហេតុច្បាស់លាស់។ មិនថាបញ្ហាឈឺចុករួយកកើតឡើងដោយសារជំងឺរ៉ាំរ៉ៃ ឬនៅសុខៗយើងស្រាប់តែឈឺក្រោយពេលភ្ញាក់ពីគេងនោះទេ គ្នាយើងគួរតែអនុវត្តតិចនិកខាងក្រោម ដើម្បីកាត់បន្ថយការឈឺចាប់នេះ៖
១. ប្រើខ្នើយថ្មី :

២. គេងផ្ងារ :
ពិតណាស់ ការគេងផ្ងារជាឥរិយាបថគេងដ៏ល្អបំផុត ដើម្បីជួយឱ្យឆ្អឹងខ្នងសម្រាកបានស្រួល។ យ៉ាងណាមិញ ប្រសិនបើយើងចូលចិត្តគេងផ្អៀង មិនត្រូវដាក់ខ្នើយឱ្យខ្ពស់ពេកឡើយ ជាធម្មតាគួរមានកម្រាស់ប្រហែល១០ ទៅ១៥សង់ទីម៉ែត្រ និងអាស្រ័យទៅតាមចម្ងាយរវាងក និងស្មា។
៣. ដាក់កុំព្យូទ័រឱ្យស្របទៅនឹងកម្រិតភ្នែក :
យើងគួរតែអង្គុយក្នុងឥរិយាបថប្រកបដោយផាសុកភាពនៅមុខកុំព្យូទ័រ និងសម្លឹងមើលឱ្យចំទៅស្រ្គីនកុំព្យូទ័រ។ ប្រសិនបើត្រូវសម្លឹងចុះក្រោម នោះយើងគួរតែលើកកុំព្យូទ័រឱ្យខ្ពស់ជាងមុនបន្តិច។ ជាក់ស្ដែង ពពួក Laptop តម្រូវឱ្យយើងត្រូវឱនក្បាលមើលចុះក្រោម ដែលអាចធ្វើឱ្យយើងចុករួយកប្រសិនបើយើងធ្វើបែបនេះរយៈពេលយូរ។ ហេតុនេះហើយ យើងគួរតែភ្ជាប់ Laptop ទៅកាន់ស្គ្រីន ឬ កុំព្យូទ័រដែលមានកម្ពស់ខ្ពស់ល្មម។
៤. រក្សាជាតិទឹកក្នុងរាងកាយ :
ទន្ទឹមនឹងនេះដែរ យើងគួររក្សាជាតិទឹកក្នុងរាងកាយ ដើម្បីចិញ្ចឹមបំប៉នឌីស ក៏ដូចជាជួយឱ្យឌីសអាចបត់បែនបានងាយស្រួល និងរឹងមាំល្អ។
៥. រក្សាឥរិយាបថសមស្រប :
ឥរិយាបថមិនល្អ អាចបណ្ដាលឱ្យចុករួយក ដោយការរមួលសាច់ដុំ និងសរសៃចំណង ដែលទ្រទ្រង់ក ព្រមទាំងអាចបង្កឱ្យមានរបួស ប្រសិនបើយើងប្រកាន់ឥរិយាបថបែបនេះរយៈពេលយូរ។ នៅពេលដែលយើងដើរ ឬអង្គុយដោយឱនក្បាលចុះ នោះនឹងអាចបង្កជាការឈឺចាប់ត្រង់កជាមិនខាន ដោយសារតែទម្លាប់នេះ បន្ថែមទម្ងន់ទៅកាន់សាច់ដុំនៅខ្នង និងកផ្នែកខាងលើ។ ដូច្នេះហើយ យើងគួរតែប្រកាន់ខ្ជាប់ឥរិយាបថឱ្យត្រង់ខ្លួនគ្រប់ពេលវេលា ទើបជាការប្រសើរ។
ចំណុចសំខាន់ :
មនុស្សភាគច្រើន តែងតែចំណាយពេលឱនមើលទូរស័ព្ទដៃដោយឱនក្បាល និងកជាប្រចាំ។ ឥរិយាបថនេះ អាចបន្ថែមស្រ្តេសទៅលើឆ្អឹងសន្លាក់ និងសរសៃពួរនៅក ដែលអាចធ្វើឱ្យយើងឈឺចុករួយកបាន។ ហេតុនេះហើយ យើងមិនគួរប្រើទូរសព្ទដៃច្រើនពេកឡើយ ឬកាន់ទូរសព្ទឱ្យសមាមាត្រទៅនឹងកម្ពស់ក្បាល និងស្មាយើង ដោយចៀសវាងការឱនមើលចុះក្រោមញឹកញាប់។
អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖ ttps://hellokrupet.com