អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “អត្ថប្រយោជន៍ទាំង៥ របស់ប្រេងដូងចំពោះសុខភាព”
អត្ថបទដកស្រង់ដោយ : ខាត់ សុធា
#MJQE #AmericanInterconSchool
តើប្រេងដូងជាអ្វី?
ប្រេងដូងគឺជាប្រេងដែលអាចបរិភោគបានដែលចម្រាញ់ចេញពីសាច់នៃដូងចាស់។ បច្ចុប្បន្នយើងឃើញមានការប្រើប្រាស់ដូង និងផលិតផងធ្វើពីដូងពីសំណាក់មនុស្សម្នាជាច្រើនក្នុងគោលបំណងផ្សេងៗពីគ្នា
មិនថាជាការផឹកទឹកដូង ប្រើប្រេងជាសំណើម ឬដាក់បន្ថែមប្រេងដូង១ស្លាបព្រាដើម្បីដុតនំជាដើម។ ប្រេងដូងសុទ្ធ ត្រូវបានគេចាត់ទុកថាមានគុណភាពខ្ពស់ជាងប្រេងដូងចម្រាញ់ ហើយត្រូវបានគេនិយាយថាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងសារធាតុចិញ្ចឹមដូចជាវីតាមីនE។ ថ្ងៃនេះខ្ញុំសូមបង្ហាញពីអត្ថប្រយោជន៍៥យ៉ាង របស់ប្រេងដូងចំពោះសុខភាពមានដូងខាងក្រោម៖
ទី១. មានផ្ទុកអាស៊ីតខ្លាញ់ខ្សែសង្វាក់មធ្យម :
ប្រេងដូងខុសពីប្រេងរបបអាហារផ្សេងទៀត ព្រោះវាផ្សំឡើងជាចម្បងនៃអាស៊ីតខ្លាញ់ខ្សែចង្វាក់មធ្យម ចំណែកឯប្រេងផ្សេងទៀតភាគច្រើនជាអាស៊ីតខ្លាញ់ខ្សែចង្វាក់វែងស្ទើរតែទាំងស្រុង។ នេះមានន័យថាអាស៊ីតខ្លាញ់នៅក្នុងប្រេងដូងត្រូវបានបង្កើតឡើងដោយខ្សែសង្វាក់នៃអាតូមកាបូនពី 6 ទៅ 12 ផ្ទុយពីអាស៊ីតខ្លាញ់ខ្សែសង្វាក់វែងនៃអាតូមកាបូន12។ ភាពខុសគ្នានៃរចនាសម្ព័ន្ធនេះមានផលប៉ះពាល់គ្រប់ប្រភេទ ចាប់ពីរបៀបដែលប្រេងត្រូវបានរំលាយ ដល់របៀបដែលវាមានឥទ្ធិពលលើរាងកាយរបស់អ្នក។
ទី២. មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ប្រឆាំងនឹងអតិសុខុមប្រាណ និងប្រឆាំងនឹងផ្សិត :
ប្រហែល50% នៃសារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងប្រេងដូងគឺជាប្រភេទមួយហៅថាអាស៊ីតឡូរិច ដែលរួមចំណែកដល់លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ប្រឆាំងនឹងអតិសុខុមប្រាណ និងប្រឆាំងនឹងផ្សិត។
ទី៣. អាចមានប្រយោជន៍ក្នុងការព្យាបាលជំងឺស្បែក :
ការប្រើប្រាស់ប្រេងដូងសម្រាប់ការពារ និងព្យាបាលករណីស្រាលទៅមធ្យមនៃស្ថានភាពស្បែករ៉ាំរ៉ៃ វាក៏ជួយកាត់បន្ថយស្ថានភាពស្បែកស្មុគ្រស្មាញមួយចំនួនដូចជា ជំងឺត្រអក ឬជំងឺស្បែករបកក្រហមដែរ។
ទី៤. អាចការពារសក់ពីការខូចខាត :
អាស៊ីតឡូរិច នៅក្នុងប្រេងដូងហាក់ដូចជាមានភាពស្និទ្ធស្នាលខ្ពស់ចំពោះប្រូតេអ៊ីនសក់ ហើយដោយ សារតែវិធីដែលប្រេងមានរចនាសម្ព័ន្ធអាចជ្រាបចូលទៅក្នុងកោសិកាសក់។ នេះមានន័យថា ប្រេងដូង និងផលិតផលដែលផលិតពីវាអាចមានប្រយោជន៍ក្នុងការការពារសក់ខូចដែលបណ្តាលមកពីការបាត់ បង់ប្រូតេអ៊ីនដោយសារការប៉ះពាល់អ៊ុលត្រាវីយូឡេ និងកាំរស្មីយូវី។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាបន្ថែមទៀតគឺត្រូវការជាចាំបាច់ដើម្បីបញ្ជាក់ពីឥទ្ធិពលនេះ។
ទី៥. អាចមានប្រយោជន៍ក្នុងការការពារជំងឺពុកធ្មេញ :
ការទាញប្រេងគឺជាឱសថបុរាណ ayurvedic ដែលត្រូវបានអនុវត្តន៍ដំបូងនៅក្នុងប្រទេសឥណ្ឌាបុរាណសម្រាប់ការថែរក្សាសុខភាពមាត់ធ្មេញ។ ការសិក្សាថ្មីៗបន្ថែមទៀតបង្ហាញថា ការអនុវត្តការប្រើប្រាស់ប្រេងដូងអាចមានប្រយោជន៍សម្រាប់ការការពារជំងឺពុកធ្មេញដោយកាត់បន្ថយការរលាកអញ្ចាញធ្មេញ ។ បើទោះជាយើងឃើញថាប្រេងដូងមានអត្ថប្រយោជន៍ជាច្រើនដូចបានរៀបរាប់ខាងក៏ដោយ ក៏ប្រេងដូងនៅតែអាចប៉ះពាល់ដល់អ្នកប្រើប្រាស់មួយចំនួនតូចដោយសារពួកគាត់មានប្រតិកម្មជាមួយប្រេងដូងផងដែរ។ ដូច្នេះហើយសូមពិចារណាពីអត្ថប្រយោជន៍ និងផងប៉ះពាល់របស់ប្រេងដូងផងដែរ មុនពេលយើងសម្រេចចិត្តប្រើវា៕
អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពីគេហទំព័រ៖
https://www.bbcgoodfood.com/howto/guide/health-benefits-coconut-oil