អត្ថបទព័ត៌មានស្តីពីសុខភាព
ក្រោមប្រធានបទ “អត្ថប្រយោជន៍នៃការហែលទឹក”
អត្ថបទដោយ : ខាត់ សុធា
#MJQE#AmericanInterconSchool
ការហាត់ប្រាណពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ។ មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តរៀងៗខ្លួនក្នុងការជ្រើសរើសយកការហាត់ប្រាណដែលគាត់ចូលចិត្ត និងពេលវេលាសមស្របដែលខ្លួនមាន។ ការហែលទឹក គឺជាការហាត់ប្រាណដ៏អស្ចារ្យមួយ ព្រោះអ្នកត្រូវការធ្វើចលនារាងកាយទាំងមូលប្រឆាំងនឹងភាពធន់នឹងទឹក។ ខាងក្រោមនេះ ខ្ញុំសូមនិយាយអំពីអត្ថប្រយោជន៍នៃការ ហែលទឹកមានដូចតទៅ៖
1. ការធ្វើលំហាត់ប្រាណដែលមានផលប៉ះពាល់ទាប គឺជួយកាត់បន្ថយការរលាកសន្លាក់ដោយសាច់ដុំ និងជួយឱ្យសាច់ដុំនៅជុំវិញសន្លាក់មានភាពរឹងមាំ។
2. ធ្វើឱ្យចង្វាក់បេះដូងរបស់មនុស្សកើនឡើង ប៉ុន្តែត្រូវប្រឈមនឹងភាពតានតឹងពីក្នុងរាងកាយរបស់អ្នក។
3. បង្កើតការស៊ូទ្រាំកម្លាំងសាច់ដុំ និងសុខភាពសរសៃឈាមបេះដូង។
4. ជួយឱ្យអ្នករក្សាបាននូវទម្ងន់ថេរ បេះដូង និងសួតមានសុខភាពល្អ។
5. ពង្រឹងសាច់ដុំ និងបង្កើតកម្លាំងខ្លាំងក្លា។
6. ផ្តល់នូវការហាត់ប្រាណពេញរាងកាយ ព្រោះសាច់ដុំរបស់មនុស្សស្ទើរតែទាំងអស់ត្រូវបានប្រើ កំឡុងពេលហែលទឹក។
7. ផ្តល់ឱកាសសង្គម (ការបង្កើតឱ្យមានទំនាក់ទំនងល្អនៅក្នុងសង្គម)។
8. ធ្វើឱ្យការគេងបានប្រសើរឡើង (សម្រាប់មនុស្សវ័យចំណាស់)។
មុនពេលដែលអ្នកចាប់ផ្តើមហែលទឹកត្រូវដឹងពីចំណុចមួយចំនួនដូចខាងក្រោម៖
1. ត្រូវដឹងឱ្យច្បាស់ពីទីកន្លែងដែលគាត់ហែលទឹក ដូចជាជម្រៅទឹក និងគុណភាពទឹកសម្រាប់ ហែល។
2. កម្តៅសាច់ដុំ ពង្រីកសាច់ដុំ និងសន្លាក់របស់អ្នកមុនពេលហែលទឹក។
3. ផឹកទឹកឱ្យបានគ្រប់គ្រាន់មុន និងក្រោយពេលហែលទឹក។
4. សូមកុំហាត់ប្រាណឱ្យលើសពីសមត្ថភាពរបស់យើង ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នក។