អត្ថបទព័ត៌មានស្តីពីបញ្ហាសុខភាព និងសុខុមាលភាព
ក្រោមប្រធានបទ ”អត្ថប្រយោជន៍របស់ផ្លែស្រកានាគ”
អត្ថបទដោយ : ជា ចាន់ស្រីរ័ត្ន
ផ្លែស្រកានាគ គឺជាផ្លែឈើម៉្យាងដែលគ្រប់គ្នានិយមទទួលទាន ពីព្រោះវាបានផ្តល់នូវរសជាតិផ្អែមឆ្ងាញ់។ ចុះតើអ្នកដឹងពីអត្ថប្រយោជន៍របស់វាដែររឺទេ ចំពោះរាងកាយរបស់អ្នក? ចង់ដឹងថាស្រកានាគ អាចជួយអ្នកបានអ្វីខ្លះនោះ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា៖

២. សម្បូរជាតិវីតាមីនC : ចំពោះផ្លែស្រកានាគ សម្បូរជាតិវីតាមីនC ដែលអ្នកបានដឹងស្រាប់ហើយថាវីតាមីនC ជួយឱ្យប្រព័ន្ធការពាររាងកាយរបស់អ្នករឹងមាំបានល្អ និងជួយព្យាបាលបញ្ហាផ្លូវដង្ហើមបានថែមទៀត។ មិនតែប៉ុណ្ណោះ វាជួយឱ្យមុខរបួសមួយចំនួនអាចជាសះស្បើយបានឆាប់រហ័ស។ ដូច្នេះអ្នកគួរតែ ទទួលទានផ្លែស្រកានាគឱ្យបានច្រើន ដើម្បីឱ្យរាងកាយរបស់អ្នកស្រូបយកជាតិវីតាមីនC។
៣. ផ្ទុកវីតាមីនB : ផ្លែស្រកានាគ ផ្ទុកជាតិវីតាមីនB រួមទាំងវីតាមីនB1 B2 និងB3។ ចំពោះវីតាមីនB1 បានជួយឱ្យរាងកាយអាចស្រូបជាតិកាបូអ៊ីដ្រាត ដែលមានក្នុងអាហារ។ រីឯវីតាមីនB2 មានសារៈសំខាន់ណាស់ក្នុងការថែទាំសុខភាពនៅខាងក្នុងបានយ៉ាងល្អ។ ចំពោះវីតាមីនB3 គឺល្អខ្លាំងណាស់ចំពោះស្បែករបស់អ្នកឱ្យមានភាពភ្លឺរលោងស្អាតបាន។
៤. សម្បូរសារធាតុចិញ្ចឹម : ក្នុងផ្លែស្រកានាគ សម្បូរសារធាតុចិញ្ចឹមជាច្រើនដូចជា សារធាតុ Lycopene ដែលជួយការពារមហារីក ក្រពេញប្រូស្តាត។ បន្ថែមពីនេះទៅទៀត ផ្លែស្រកានាគបានផ្ទុកសារធាតុ Phyto albumin ដែលការពារ និងកាត់បន្ថយឱកាសកើតមហារីកបាន។ ដូច្នេះ អ្វីដែលប្រសើរនោះ អ្នកគួរតែបរិភោគផ្លែស្រកានាគជាប្រចាំ ដើម្បីជួយទប់ស្កាត់ជំងឺមហារីកមួយចំនួនបាន។
៥. ផ្ទុកជាតិរ៉ែ : ផ្លែស្រកានាគ មិនត្រឹមសម្បូរជាតិវីតាមីននោះទេ ថែមទាំងបានផ្ទុកជាតិកាល់ស៉្យូមផូស័្វរ និងជាតិដែកផងដែរ។ ចំពោះជាតិកាល់ស៉្យូមជួយឱ្យឆ្អឹងរបស់អ្នករឹងមាំបាន។ ចំណែកឯជាតិផូស្វ័រវិញ ជួយឱ្យជាលិកាក្នុងរាងកាយរបស់អ្នកមានសុខភាពល្អ។ រីឯជាតិដែកវិញ ជួយថែទាំកោសិកាឈាមក្រហមរបស់អ្នក និងជួយឱ្យសាច់ដុំរបស់អ្នករឹងមាំបានផងដែរ។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.khmerload.com