អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “អត្ថប្រយោជន៍៥យ៉ាងក្នុងមុខងារ Telegram ដែលយើងប្រើប្រចាំថ្ងៃ”
អត្ថបទដកស្រង់ដោយ : នាក់ លីណា
#MJQE#AmericanInterconSchool
Telegram គឺជាកម្មវិធីផ្ញើសារដែលផ្ដោតសំខាន់លើសុវត្ថិភាព និងល្បឿនលឿនក្នុងការផ្ញើ ដែលជួយឱ្យ អ្នកប្រើប្រាស់អាចចែករំលែករូបភាព និងវីដេអូបានច្រើន ហើយអាចផ្ញើរបានរហូតដល់ 1GB។ មុខងារក្នុង Telegram មានប្រយោជន៍ជាច្រើនដែលយើងកំពុងប្រើរាល់ថ្ងៃ។ ថ្ងៃនេះខ្ញុំសូមលើកយកមុខងារ ល្អៗទាំង៥ ក្នុងកម្មវិធី Telegram មកចែករំលែកមានដូចខាងក្រោម៖
១. Add Friend ឬចូលក្នុងគ្រុបមានទីតាំងនៅក្បែរៗ វាមានប្រយោជន៍នៅពេលដែលអ្នកទៅចូលរួមសិក្ខាសាលាណាមួយដែលគេបង្កើតក្រុមឱ្យចូលរួម ហើយយើងនៅកន្លែងតែមួយគឺងាយស្រួលរកគ្នាឃើញមែនទែន។
• វិធីប្រើ៖ ចូលទៅ Contact > Find People Nearby។
• បើសិនមុខងារមិនដំណើរការ អ្នកអាចចូលទៅបើក Location ក្នុងកម្មវិធី Telegram ឱ្យដំណើរការជា
មុនសិន។
• វិធីបើក Location៖ Setting > Telegram > Location > កំណត់យក Always។
២. ផ្ញើសារមិនឱ្យឮសំឡេង វាមានប្រយោជន៍ពេលត្រូវការផ្ញើសារទៅគេនៅពេលយប់ ឬអ្នកដឹងថាភាគីម្ខាងទៀតកំពុងជាប់ប្រជុំ ឬនៅរៀនជាដើម។
• វិធីប្រើ៖ ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ។
• ចុចលើប៊ូតុងផ្ញើសារសញ្ញាព្រួញឱ្យជាប់ > Send Without Sound។
៣. បង្កើត Chat Folders សម្រាប់បែងចែក ឆាតគ្រុប ឆានែល ទៅតាមក្រុមរៀងៗខ្លួន។ ពិសេសអ្នករវល់ការងារច្រើន ដូចជាការឆាតបុគ្គល ឬក្រុមសិក្សា ឆាតការងារ ឬឆាតរកស៊ីជាដើម អ្នកអាចប្រើមុខងារនេះបានរហ័ស និងមានភាពងាយស្រួល។
• វិធីប្រើ៖ Setting > Chat Folders > Create New Folder សម្រាប់បង្កើត Folder។
• ចុចលើ Add Chats ដើម្បីដាក់ឆាតណាមួយចូលទៅកាន់ Folder ទើបបង្កើតអម្បាញ់មិញ។
៤. ដាក់កាលវិភាគផ្ញើសារ ក្នុងករណីចាំបាច់ផ្ញើសារឱ្យចំម៉ោងជាក់លាក់ Telegram ក៏មានមុខងារនេះជួយអ្នកផងដែរ។ វាមានសារៈសំខាន់សម្រាប់អ្នកប្រើឆានែល ឬគ្រុប សម្រាប់ចែកចាយព័ត៌មានផងដែរ ដោយមិនចាំបាច់អង្គុយចាំផ្ញើសារពេលដល់ម៉ោងនោះទេ។
• វិធីប្រើ៖ ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូណាមួយ។
• ចុចលើប៊ូតុងផ្ញើសារដែលមានសញ្ញាព្រួញឱ្យជាប់ > Schedule Message > បន្ទាប់មករើសថ្ងៃនិងម៉ោងផ្ញើជាការស្រេច។
៥. កំណត់ Reminders ដើម្បីឱ្យកម្មវិធីដាស់តឿនយើងធ្វើអ្វីមួយ ឧទារហណ៍ដល់ម៉ោងត្រូវរៀបចំឯកសារផ្ញើចេញ ឬកំណត់ឱ្យកម្មវិធីតឿនយើងដល់ម៉ោងរៀននៅក្នុងគ្រុបជាដើម។ មុខងារនេះដំណើរការតែក្នុងឆាត Saved Message តែប៉ុណ្ណោះ។
• វិធីប្រើ៖ ចូលទៅកាន់ Saved Messages ឬចូលទៅមុខងារនេះតាម Settings > Saved Messages។
• សរសេរសារអ្វីមួយ > ចុចលើប៊ូតុងផ្ញើសារសញ្ញាព្រួញឱ្យជាប់។
• ជ្រើសយក Set a Reminder > រើសយកម៉ោង និងថ្ងៃខែជាការស្រេច។