អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “អត្ថប្រយោជន៍ និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ិនធើណេត”
អត្ថបទដោយ : គាក ម៉ាណែត

ប៉ុន្តែប្រសិនបើយុវជនប្រើប្រាស់បច្ចេកវិទ្យាមិនបានត្រឹមត្រូវ មិនចេះទាញប្រយោជន៍ពីការប្រើប្រាស់ បច្ចេកវិទ្យា និងអ៊ិនធើណេតនោះទេ វានឹងផ្តល់នូវផលប៉ះពាល់ដូចជា បញ្ហាទៅលើសុខភាពនៅពេលប្រើប្រាស់ក្នុងរយៈពេលយូរពេក ជំនក់ចិត្តទៅលើបច្ចេកវិទ្យាខ្លាំងពេកធ្វើឱ្យបាត់បង់នូវទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន បាត់បង់ភាពកក់ក្តៅក្នុងគ្រួសារ ងាយក្នុងការអូសទាញពីសង្គមខាងក្រៅ ទទួលរងពីជាតិវិទ្យុសកម្មពីប្រព័ន្ធបច្ចេកវិទ្យា។
ដូចអ្វីដែលបានបង្ហាញនូវគុណសម្បត្តិ និងគុណវិបត្តិនៃការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ិនធើណេត យើងគួរតែ៖
– បម្រើបម្រាស់ក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានច្រើន ដើម្បីអភិវឌ្ឍចំណេះដឹង បំណិន ភាពប៉ិនប្រសប់ និងគំនិតច្នៃប្រឌិត។
– បែងចែកពេលវេលាឱ្យបានច្បាស់លាស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ិនធើណេត គឺត្រូវរកពេលវេលាសម្រាក ឬចាកចេញពីការប្រើប្រាស់សម្ភារៈទាំងនោះក្នុងរយៈពេលណាមួយ ឱ្យបានសមស្រប។
– អ្នកអាណាព្យាបាលគួរតែផ្តល់ពេលវេលាឱ្យបានច្រើនដល់បុត្រធីតា ក៏ដូចជាសមាជិកគ្រួសារ ដោយការជជែកលេង ការកម្សាន្ត ការធ្វើម្ហូប ល្បែងកម្សាន្តដែលផ្តល់នូវការអប់រំសិល្បៈគំនូរ… ជាជាងការយកបច្ចេកទេស ឬទូរសព្ទដៃដើម្បីកម្សាន្ត ឬធ្វើជាមិត្តកំដរគ្រប់ពេលវេលានោះឡើយ។
– អ្នកអាណាព្យាបាលគួរតែធ្វើការអប់រំបុត្រធីតាខ្លួនអំពីផលប៉ះពាល់នៃការប្រើប្រាស់ បច្ចេកវិទ្យា និងអ៊ិនធើណេតច្រើនហួសកម្រិត និងធ្វើការសង្កេត ស្វែងយល់ ព្រមទាំងយកចិត្តទុកដាក់កូនៗជាទីស្រឡាញ់ជាប្រចាំ។
– ចំពោះសាលាវិញ លោកគ្រូ អ្នកគ្រូ ចូលរួមចំណែកក្នុងការសង្កេតសកម្មភាព ឥរិយាបថ និងការសិក្សារបស់សិស្សានុសិស្ស ប្រសិនបើការសិក្សាធ្លាក់ចុះ មិនសូវចូលរួមសកម្មភាព អារម្មណ៍កាត់ផ្តាច់ពីមិត្តរួមថ្នាក់ ជាកត្តាដែលត្រូវយកចិត្តទុកដាក់ ដោយមានការប្រឹក្សាយោបល់ពីអ្នកប្រឹក្សាសិក្សាសាលា។
ចូលរួមទាំងគ្នាដើម្បីឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ!