កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានដឹកនាំសិស្សានុសិស្សសរសេរសារជូនពរ ក្នុងទិវារំឭកគុណឪពុក។ គោលបំណងនៃការរៀបចំដឹកនាំនេះគឺដើម្បីឱ្យសិស្សានុសិស្សបានបង្ហាញទឹកចិត្តស្រទ្បាញ់ចំពោះលោកឪពុក ដែលបានចិញ្ចឹមបីបាច់ ថែរក្សាទំនុកបម្រុង មើលការខុសត្រូវ ដោយទឹកចិត្តស្មោះសររបស់លោកឪពុក តាមរយៈការធ្វើប័ណ្ណជូនពរដោយផ្ទាល់ដៃ និងសរសេរនូវទឹកចិត្តរបស់សិស្សជូនដល់លោកឪពុក។
ចែករំលែកអត្ថបទនេះ