កាលពីថ្ងៃទី០២ កក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំបិទការប្រកួតកីឡាបុគ្គលិកជ្រើសរើសជើងឯកពានរង្វន់ ម៉េងលី ជេ. គួច ជំនាន់ទី៩ ប្រចាំឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក អ៊ាប ប៊ុនថាន អគ្គនាយករងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ រាជធានីភ្នំពេញ។ វិញ្ញាសាប្រកួតកីឡាក្របខណ្ឌបុគ្គលិកនោះ មានចំនួន ៥វិញ្ញាសា ដែលក្នុងនោះរួមមាន៖
១. វិញ្ញាសាបាល់ទាត់ ជើងឯកបានទៅលើក្រុម សិង្ហរោមមាស ។
២. វិញ្ញាសាបាល់ទះ ជើងឯកបានទៅលើក្រុម Bomber VC។
៣. វិញ្ញាសាវាយសី ជើងឯកផ្នែកនារីបានទៅលើកីឡាការិនី គុយ លីត្តា ឯចំណែកជើងឯកផ្នែកបុរស បានទៅលើកីឡាករ យាន គីវឌ្ឍនា ។
៤. វិញ្ញាសាវាយប៉េតង់ ជើងឯកប្រភេទឯកត្តជនបានទៅលើកីឡាករ សេង រតនា ។ ចំណែកជើងឯកវាយជាគូ បានទៅលើក្រុម AIS ដែលមានកីឡាករ ឡេង គីមថៃ និង លី សីរដ្ឋា។
៥. វិញ្ញាសាអត្តពលកម្ម៖
៥.១. រត់ល្បឿន៥០ម៉ែត្រ ជើងឯកផ្នែកនារីបានទៅលើកីឡាការិនី វ៉ាន់ ចាន់នី ចំណែកជើងឯកផ្នែកបុរស បានទៅលើកីឡាករ សំរិត តុងហេង។
៥.២. លោតចម្ងាយ ជើងឯកផ្នែកនារីបានទៅលើកីឡាការិនី តាំង គីមអេង ចំណែកជើងឯកផ្នែកបុរស បានទៅលើកីឡាករ នាង សូរិទ្ធិយ៉ា ។
៥.៣. ចោលដុំដែក ជើងឯកផ្នែកនារីបានទៅលើកីឡាការិនី អេង ស៊ីណាត ចំណែកជើងឯកផ្នែកបុរស បានទៅលើកីឡាករ ប៉ែន វិរៈ ។
៥.៤. រត់បណ្ដាក់ ៤×៥០ម៉ែត្រ ជើងឯកបានទៅលើក្រុម ព្រួញទេពបងប្អូន ដែលមានកីឡាករ អ៊ាគ គារិទ្ធិ, គុយ សិទ្ធី និងកីឡាការិនី ហៅ ដាលីស, គុយ លីត្តា ។