កាលពីថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៣ កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង មាន
ឱកាសទទួលបានបណ្ណសរសើរគ្រូឆ្នើមពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដែលរៀបចំឡើងដោយសហព័ន្ធសេវាអប់រំនៅកម្ពុជា ។ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីងប អាមេរិកាំង សូមចូលរួមអបអរាទរលោកគ្រូ អ្នកគ្រូ ក្នុងកម្មវិធីនេះ។