កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១១ ជូន ដល់សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងគោលបំណងទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទដើម្បីការពារសិទ្ធិ សេចក្តីថ្លៃថ្នូររបស់មនុស្ស និងបង្កើននូវសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាការពារ លើកកម្ពស់នូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ ជាតិ និងមានគោលបំណងអនុវត្តឱ្យបានសម្រេចផងដែរតាមពិធីសារអង្គការសហប្រជាជាតិស្តីពីការទប់ ស្កាត់ការបង្ក្រាប និងការផ្តន្ទាទោសការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារបន្ថែមលើអនុសញ្ញា អង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឬឧបករណ៍ ឬកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗទៀត ទាក់ទងនឹងការជួញដូរមនុស្សដែលព្រះរាជាណាចក្រកម្ពុជា បានឱ្យសច្ចាប័ន ឬចុះហត្ថលេខា។
ចែករំលែកអត្ថបទនេះ