កាលពីថ្ងៃសៅរ៍ ទី0៥ ខែសីហា ឆ្នាំ២០២៣ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រលើកទី២៥ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សា ឆ្នាំសិក្សា២០២២-២០២៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ កម្មពិធីនេះមានការចូលរួមដោយសិស្សានុសិស្សទាំងអស់ថ្នាក់មត្តេយ្យ អ្នកអាណាព្យាបាលសិស្ស និងគណៈកម្មការសាលា ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីសម្តែងការកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗដែលបានខិតខំប្រឹងប្រែង ដើម្បីទទួលបានជោគជ័យ។
ចែករំលែកអត្ថបទនេះ