សាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានមហាជនជាច្រើនទទួលស្គាលថា ជាស្ថាប័នអប់រំមួយដែលផ្ដោតលើគុណភាព វិន័យ និងសេវាកម្ម ហើយបាន និងកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០៥ រៀងមក។ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក គឺជាសាខាទី២ បន្ទាប់ពីសាខាម៉ោសេទុង (ការិយាល័យកណ្ដាល) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ហើយនៅថ្ងៃនេះគឺជាខួបលើកទី៧ឆ្នាំហើយដែលសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានផ្ដល់ជូននូវការអប់រំដ៏មានគុណភាពនៅតំបន់ទួលគោក។
អបអរសារទខួបលើកទី៧ឆ្នាំ នៃការបង្កើតសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក
៣០ មីនា ២០១៥ – ៣០ មីនា ២០២២