១. បេសកកម្ម

បង្កើន​ធនធាន​ឯកសារ​ និង​ថែរក្សា​ធនធាន​ដែល​មាន​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​សិស្សានុសិស្ស​ ក្នុង​ការសិក្សា​ស្រាវជ្រាវ​ ធ្វើអោយ​ប្រសើរ​ឡើង​នូវ​សេវាកម្ម​របស់​បណ្ណាល័យ​ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​។

២. គោលដៅ
  • លើកកម្ពស់​ការ​អាន​ ផ្តល់​សេវាកម្ម​សាលអាន​ រួម​ទាំង​សៀវភៅ​ និង​ឯកសារ​គ្រប់​ប្រភេទ​ សម្រាប់​អ្នកអាន​ និង​អ្នកស្រាវជ្រាវ​គ្រប់រូប​។
  • បណ្តុះ​ស្មារតី​សិស្ស​ អោយ​ចូលចិត្ត​អាន​ និង​ស្រឡាញ់​សៀវភៅ​។
  • ប្រើប្រាស់​សៀវភៅ​អោយ​បាន​ត្រឹមត្រូវ​ (របៀប​កាន់​ បើក​រក​អត្ថបទ​ ចំណងជើង​ ការ​ថែរក្សា​និង​ទុកដាក់​សៀវភៅ​ត្រឹមត្រូវ​ មាន​របៀបរៀបរយ​ សណ្តាប់​ធ្នាប់​ល្អ​ និង​អនាម័យ​ល្អ​ក្នុង​បណ្ណាល័យ​)។
  • ផ្តល់ភាពងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវ ក្នុងការស្វែងរកឯកសារ។
៣. ម៉ោងការងារ

ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍
ពេលព្រឹក ៦:៤៥នាទី ព្រឹក – ១១:៣០នាទីថ្ងៃត្រង់
ពេលរសៀល ១២:៤៥នាទី ថ្ងៃត្រង់ – ៥:៣០នាទី ល្ងាច

៤. សេវាកម្ម
  • ផ្តល់​សាលអាន​ធំ​ទូលាយ​ និង​មាន​ផាសុកភាព​
  • ផ្តល់​ការខ្ចី​សៀវភៅ​ និង​ឯកសារ​គ្រប់​ប្រភេទ
  • ​ប្រើប្រាស់​កុំព្យូទ័រ​ និងInternet​ ដោយ​ឥតគិតថ្លៃ
  • ​ផ្តល់​ប្រឹក្សា​យោបល់​ក្នុង​ការ​ជ្រើសរើស​សៀវភៅ​ ឬឯកសារ​សម្រាប់​អាន​ និង​ស្រាវជ្រាវ​
  • បណ្តុះបណ្តាល​ការងារ​បណ្ណាល័យ​ដល់​អ្នក​ស្ម័គ្រចិត្ត​
៥. កម្មវិធី
  • ការនិទានរឿង
  • បង្រៀនបត់រូបភាព
  • ច្នៃសម្ភារ
  • គូររូប និងផាត់ពណ៌លើរូបភាព
  • ល្បែងល្បងប្រាជ្ញា (ផ្គុំរូប និងល្បែងចងចាំ)
៦. ធនធានឯកសារ

សៀវភៅ​សរុប​ប្រមាណ​ជា៧០.០០០​ ក្បាល​ជា​ភាសាខ្មែរ​ អង់គ្លេស​ បារាំង​ ចិន​ ដែល​អាច​អាន​នៅកន្លែង​ និង​អាច​ខ្ចី​ចេញ​បាន​។ ក្នុង​នោះ​មាន​ប្រភេទ​ឯកសារ​ជា​ សៀវភៅ​ឯកសារយោង​ ទស្សនាវដ្តី​ កាសែត​សារព័ត៌មាន​ និងCDសម្រាប់​ស្តាប់​ ដែល​មាន​ជា​ភាសាខ្មែរ​ និង​ភាសាបរទេស​។