សហគមន៍នៃសាលារៀន អន្តរទ្វីប អាមេរិកាំងយើង
បំណងនៃបេសកកម្មអប់រំរបស់យើង គឺដើម្បីជួយដល់កូនៗ និងប្រជាពលរដ្ឋទូទៅឱ្យមានវឌ្ឍនភាពនៅក្នុងប្រទេស។ សាលារៀន អន្តរទ្វីប អាមេរិកាំងរបស់យើងដែលបច្ចុប្បន្នមានប្រាំមួយសាខានៅក្រុងភ្នំពេញ គឺជាសហគមន៍អប់រំមួយដែលធ្វើការជាមួយគ្នាដោយភាពស្អិតរមួត ប្រៀបដូចជាមនុស្សនៃគ្រួសារតែមួយ។ ទាំងសិស្សានុសិស្ស ឪពុកម្តាយ អ្នកអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូរបស់យើងមានអារម្មណ៍ទទួលការស្វាគមន៍ និងចូលរួមសហការគ្នាប្រកបដោយភាតរភាព។ ហើយយើងចង់ឱ្យសាលារៀនយើងឱ្យក្លាយជាសមាជិកអភិវឌ្ឍដ៏សកម្មនៅក្នុងសង្កាត់ ខណ្ឌ ក្រុង និងប្រទេសដើម្បីឱ្យមានការរីកចម្រើននៅតាមសហគមន៍នីមួយៗ។