ហេតុអ្វីបានជា​អ្នក​ត្រូវ​ជ្រើសរើស​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​?

តើ​លោកអ្នក​ដឹង​ទេ​ កូន​ៗរបស់​លោកអ្នក​អាច​ទទួល​បាន​ជោគជ័យ​តាមរយៈ​របៀប​សិក្សា​ផ្ទាល់ខ្លួន​ និង​មានឱកាស​ខុសពី​ធម្មតា​សម្រាប់​ពួកគាត់​យ៉ាងដូច​ម្តេច? តាមរយៈ​ការអប់រំ​ និង​ការ​បណ្តុះបណ្តាល​ កូន​ៗរបស់​លោកអ្នក​នឹង​ស្រលាញ់​ការសិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​យើង។

តើ​អ្វីទៅ​ដែល​ធ្វើ​ឱ្យ​សាលារៀន​យើង​មាន​លក្ខណៈ​ពិសេស​?

គ្រប់​សាខា​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​យើង​ ធ្វើការ​គាំទ្រ​ជានិច្ច​ចំពោះ​សិស្សានុសិស្ស​ដើម្បី​ឱ្យ​ពួកគាត់​សម្រេច​បាន​លើស​ពី​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​តាមរយៈ​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​របស់​យើង​ ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគាត់​ ជាមួយ​ឱកាស​ជា​លក្ខណៈ​សកល​តែមួយគត់​សម្រាប់​ពួកគាត់​។ ជាមួយនឹង​ការ​បង្រៀន​ប្រកបដោយ​គុណភាព​ខ្ពស់​ និង​ការ​សហការ​ជា​ដៃគូ​ជាមួយ​ស្ថាប័ន​អប់រំ​ ដែល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក​ កូន​របស់​លោកអ្នក​នឹង​ទទួល​បាន​ជោគជ័យ​ វឌ្ឍនភាព​ និង​ភាព​រីករាយ​ក្នុង​ការសិក្សា​ជាមួយ​សាលារៀន​យើង​។

យើងមានមហិច្ឆតាដើម្បីកូនៗរបស់លោកអ្នក

យើង​ជឿជាក់​ថា​គ្មាន​ដែន​កំណត់​អ្វី​សម្រាប់​យើង​ក្នុង​ការជំរុញ​ឱ្យ​មាន​ភាព​ជោគជ័យ​ទាំង​ការសិក្សា​ និង​ផ្នែក​ សង្គម​ដល់​កូន​ៗគ្រប់រូប​នោះ​ឡើយ​។ យើង​ធ្វើការ​លើកទឹកចិត្ត​ដល់​ពួកគាត់​ដើម្បី​ឱ្យ​ពួកគេ​សម្រេច​នូវ​ក្តី​ស្រ​ម៉ៃ​ និង​មាន​ភាព​ក្លាហាន​សម្រាប់​ជម្នះ​នូវ​អ្វី​ដែល​ថ្មី​ចំពោះ​គ្រប់​ទិដ្ឋភាព​នៃ​ការអប់រំ​របស់​ពួកគាត់​។

សាខារបស់យើង

បច្ចុប្បន្ន​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ទាំង​ប្រាំ​មួយសាខា​ មានដូចជា សាខា​ម៉ៅសេទុង​ សាខា​ទួលគោក​ សាខា​ចាក់​អង្រែ​សាខា​ចោមចៅ​ និង​ផ្សារថ្មី​ មាន​សិស្ស​ជាច្រើន​ចុះឈ្មោះ​ចូលរៀន​ជា​រៀងរាល់​ឆ្នាំ​ ដែល​ជា​គ្រួ​សា​រសិក្សាដ៍​ស្អិត​រមួត​របស់​កូន​ៗនៅក្នុង​ប្រទេស​។ ម៉្យាងទៀត​ដើម្បី​ភាព​ងាយស្រួល​សម្រាប់​កូន​ៗលោកអ្នក​ យើង​នឹង​ពង្រីក​សា​ខា​សក្តា​នុ​ពល​ជាច្រើន​ទៀត​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​ក្រុង​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​នោះ​មាន​សាខា​សែនសុខ​ ទួល​ សង្កែ​ ចំការ​ដូង​ ច្បារអំពៅ​ នៅ​ខេត្តបាត់ដំបង​ សៀមរាប​ និង​នៅ​កំពង់ចាម​។ល។

ការសិក្សា​ និង​ការ​បង្រៀន​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​របស់​យើង​មាន​វិធីសាស្ត្រ​នៃ​ការអប់រំ​ចំណេះដឹង​ទូទៅ​ពិសេស​ដល់​សិស្សា​នុ​ សិស្ស​នី​មួយ​ៗដើម្បី​ឱកាស​តែមួយគត់​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​របស់​ពួកគាត់​ទាំង​ការសិក្សា​ និង​ផ្នែក​សង្គម​។

 គោលកាណ៍ប្តូរ ឬផ្ទេរសាខា

ជាមួយ​និ​តិ​វិធី​ដែល​បាន​កំណត់​ដោយ​គណៈ​គ្រប់គ្រង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ប្រព័ន្ធ​នៃ​ការ​ប្តូរ​ ឬផ្ទេរ​សាខា​របស់​យើង​ គឺ​បង្ក​ភាព​ងាយស្រួល​សម្រាប់​អ្នកអាណាព្យាបាល​ និង​សិស្សានុសិស្ស​នៅ​តាម​សាខា​នី​មួយ​ៗនៃ​សាលារៀន​។

បទបញ្ជាផ្ទៃក្នុងរបស់សាលារៀន

សាលារៀន អន្តរទ្វីប អាមេរិកាំង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០កុំពុងតែធ្វើបទបង្ហាញស្តីពីបទបញ្ជាផ្ទៃក្នុងរបស់សាលាសម្រាប់សិស្សានុសិស្សគ្រប់កម្រិត ហើយកាលដែលធ្វើបទបង្ហាញដោយក្រុមប្រឹក្សាវិន័យនៃសាលារៀន…