ទស្សនប្រកបដោយ​មហិច្ឆតារបស់យើង

យើងបណ្តុះនូវគំនិតមហិច្ឆតា និង​ធ្វើកា​រលើក​ទឹក​ចិត្ត​ដល់​កូនៗ​ដើម្បី​ឱ្យ​ពួកគាត់​សម្រេច​នូវ​ក្តីស្រម៉ៃ និងមាន​ភាព​ក្លាហាន​សម្រាប់​ជម្នះ​នូវអ្វី​ដែលថ្មី។

យើងមានមហិច្ឆតាដើម្បីសិស្សានុសិស្សរបស់យើង

  • គ្មាន​ដែន​កំណត់​សម្រាប់​អ្វី​ដែល​ជា​ភាព​ជោគជ័យ​ចំ​ពោះ​កូន​ៗនោះ​ឡើយ​
  • គំនិត​ច្នៃប្រឌិត​ និង​ភាពរឹងមាំ​របស់​យើង​គឺ​ធ្វើ​ឱ្យ​យើង​មាន​លទ្ធផល​ល្អ​ប្រសើរ​ជា​រៀងរាល់ថ្ងៃ
  • កូន​ៗគ្រប់រូប​ត្រូវតែ​ទទួល​បាន​លទ្ធផល​ការសិក្សា​តាម​លក្ខណៈ​ផ្ទាល់ខ្លួន​របស់​ពួកគាត់
  • ការ​ផ្តល់​នូវ​ការអប់រំ​សម្បូរ​បែប​គឺជា​ឱកាស​ជោគជ័យ​ជា​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​សម្រាប់​កូន​ៗគ្រប់រូប​
  • កូន​ៗគ្រប់រូប​ត្រូវតែ​ទទួល​បានការ​អប់រំ​មូលដ្ឋាន​គ្រឹះ​ដើម្បី​ក្លាយជា​ធនធាន​គ្រូ​សារ​ សង្គម​ និង​ពិភពលោក​

តើមាន​អត្ថន័យ​យ៉ាងដូច​ម្តេច​សម្រាប់​កូន​ៗលោកអ្នក​?

យើង​ជឿជាក់​ថា​គ្មាន​ដែន​កំណត់​អ្វី​សម្រាប់​ភាព​ជោគជ័យ​នៃ​កូន​ៗរបស់​យើង​នោះ​ឡើយ​។ ហើយ​យើង​ធ្វើការ​ជំរុញ​ និង​លើកទឹកចិត្ត​ដើម្បី​មហិច្ឆតា​ ការសម្រេច​ក្តី​ស្រ​ម៉ៃ​ ការ​ជម្នះ​នូវ​អ្វី​ដែល​ថ្មី​ ការ​ទទួលជោគជ័យ​នៅ​ខាងក្រៅ​ និង​ភាព​ចង់​ដឹង​ចង់​ឮរបស់​ពួកគាត់​។

ការ​មាន​មហិច្ឆតា​ គឺ​ជំរុញ​ឱ្យ​មាន​សកម្មភាព​ដល់​សិស្សានុសិស្ស​របស់​យើង​។ ហើយ​វា​បណ្តាល​ឱ្យ​ពួកគាត់​មានការ​តស៊ូ​ មាន​សុទិដ្ឋិនិយម​ឥត​ឈប់ឈរ​ មានទំនុក​ចិត្ត​ និង​ធ្វើ​បាន​នូវ​អ្វី​ៗល្អ​បំផុត​តាមដែល​ពួកគាត់អាច​ធ្វើ​បាន​នៅ​គ្រប់​ទីកន្លែង​។

មហិច្ឆតា​ពួកគាត់​អាចយ​កទៅ​គ្រប់​ទីកន្លែង​។ វា​អាច​ជា​មានការ​ផ្លាស់​ប្តូរ​ ហើយ​វា​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​ទទួល​បាន​លទ្ធផល​ដ៏​អស្ចារ្យ​។ ប៉ុន្តែ​ វា​មាន​លក្ខណៈ​ជា​ផ្កាភ្លើង​ ដូច្នេះ​វា​ត្រូវការ​ឆន្ទៈ​ខ្ពស់​ ការសម្រេច​ចិត្ត​ និង​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ធ្វើ​ឱ្យ​ក្លាយជា​ការពិត​។ មិន​តែប៉ុណ្ណោះ​ វា​ក៏​ត្រូវការ​នូវ​គំនិត​ច្នៃប្រឌិត​ ការបង្កើត​ថ្មី​ ភាព​អត់ធ្មត់​ ភាព​ក្លាហាន​ និង​ទំនុកចិត្ត​ផង​ដែរ​។

ដូច្នេះ​ដើម្បី​បង្កើត​ឱ្យ​មាន​ភាព​ជោគជ័យ​ លោកគ្រូ​ អ្នកគ្រូ​ឆ្នើម​របស់​យើង​ធ្វើការ​ផ្តល់​នូវ​ជំនាញ​សំ​ខាន់​ៗទាំងនេះ​ដល់​កូន​ម្នា​ក់ៗ​តាមរយៈ​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគាត់​។ ជាមួយគ្នា​នេះ​ដែរ​ យើង​បណ្តុះ​នូវ​ភាព​ខ្លាំង​ និង​ឆន្ទៈ​ដល់​ពួកគាត់​នី​មួយ​ៗ ព្រមទាំង​បង្កើត​នូវ​ការប្រកួត​ប្រជែង​នៅ​គ្រប់​មេរៀន​ និង​គ្រប់​សកម្មភាព​ ដើម្បី​ឱ្យ​ពួកគេ​បន្ត​ការ​រីកចម្រើន​ និង​ការសិក្សា​ល្អ​។ ហើយ​យើង​ក៏​ផ្តល់​នូវ​បទពិសោធន៍​ពិ​សេស​ៗផង​ដែរ​ដើម្បី​បើក​ឱកាស​ថ្មី​ៗដល់​ពួកគាត់​ម្នា​ក់ៗ​។

គ្រួសារ​នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​របស់​យើង​បណ្តុះ​នូវ​ថាមពល​ដល់​សិស្សានុសិស្ស​នី​មួយ​ៗដើម្បី​ភាព​ជោគជ័យ​របស់​ពួកគាត់ទាំង​ការសិក្សា​ និង​ផ្នែក​សង្គម​។

នេះ​គឺ​វិធី​សាស្រ្ត​នៃ​សាលារៀន​យើង​

បទបញ្ជាផ្ទៃក្នុងរបស់សាលារៀន

សាលារៀន អន្តរទ្វីប អាមេរិកាំង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០កុំពុងតែធ្វើបទបង្ហាញស្តីពីបទបញ្ជាផ្ទៃក្នុងរបស់សាលាសម្រាប់សិស្សានុសិស្សគ្រប់កម្រិត ហើយកាលដែលធ្វើបទបង្ហាញដោយក្រុមប្រឹក្សាវិន័យនៃសាលារៀន…