បើ​លោកអ្នក​ចង់ឱ្យ​កូន​របស់​ខ្លួន​ក្លាយជា​អ្នក​ដែល​ពូកែ​ជាងគេ​ ដូច្នេះ​អ្វី​ដែល​យើង​កំពុង​ធ្វើជា​បំណងប្រាថ្នា​របស់​លោកអ្នក​។

យើង​បង្រៀន​កូន​របស់​លោកអ្នក​ឱ្យ​ស្រលាញ់​ការសិក្សា​ និង​ទទួល​បាន​ភាព​ជោគជ័យ​ច្រើនជាង​ការ​រំពឹង​ទុក​របស់​ពួកគាត់​។

ហេតុអ្វីបានជា​អ្នក​ត្រូវ​ជ្រើសរើស​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​?

យើង​ជាគ្រួសារ​ដែល​មាន​លក្ខណៈ​សកល​នៃ​សាលារៀន​បែប​អន្តរជាតិ​ ហើយ​យើង​ត្រៀមខ្លួន​ក្នុង​ការ​ជួយ​ដល់​កូន​ៗរបស់​លោកអ្នក​ ព្រមទាំង​បណ្តុះបណ្តាល​ឱ្យ​ពួកគាត់​ចេះ​ស្រលាញ់​ការសិក្សា​ និង​ទទួល​បាន​ភាព​ជោគជ័យ​ច្រើនជាង​ការ​រំពឹង​ទុក​របស់​ពួកគាត់។

ភាពជា​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ នឹង​ត្រូវការ​គំនិត​មួយ​បែប​សកល​ ព្រមទាំង​ទំនុកចិត្ត​ក្នុង​ការសម្រប​សម្រួល​នូវ​អ្វី​ដែល​ថ្មី​។ នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​(AIS​) យើង​ផ្តល់​សិស្សានុសិស្ស​នូវ​ការអប់រំ​មួយ​ដែល​មានគុណ​ភាព​លើស​ពី​កម្រិត​នី​មួយ​ៗ និង​ធ្វើ​ឱ្យ​ពួកគាត់​ទទួល​បាន​ភាព​ជោគជ័យ​ច្រើនជាង​ការ​រំពឹង​ទុក​របស់​ពួកគាត់​។ ដូច្នេះ​អ្វីទៅ​ជា​លក្ខណៈ​ពិសេស​នៃ​ការអប់រំ​នៅ​សាលារៀន​អន្តរទ្វីប​ អាមេរិកាំង​ (AIS​)?

ការ​បណ្តុះបណ្តាល​ការ​គិត​ដែល​លើស​ពី​ការអប់រំ​ធម្មតា​ សម្រាប់​ការសិក្សា​ប្រកបដោយ​ជោគជ័យ​

តាមរយៈ​កម្មវិធី​សិក្សា​របស់​យើង​គឺ​ធ្វើ​ឱ្យ​យើង​មាន​ជំនឿ​យ៉ាង​មុ​តមុំា​ថា​ យើង​អាច​ជួ​យកូនៗ​របស់​លោកអ្នក​សម្រេច​បាន​ជោគជ័យ​ជាច្រើន​សម្រាប់​ជីវិត​របស់​ពួកគាត់​។ យើង​ប្រើប្រាស់​នូវ​វិធី​សាស្រ្ត​ប្រកបដោយ​ការ​ច្នៃប្រឌិត​ក្នុង​ការធានា​ឱ្យ​កូនលោក​អ្នកមាន​ភាព​រីកចម្រើន​ក្នុងនាម​ជា​សិស្ស​ និង​ជា​ប្រជាពលរដ្ឋ​សកលលោក​។

យើង​ប្រើប្រាស់​ពេលវេលា​ដើម្បី​សិក្សា​ពី​អ្វី​ជា​ចំណង់​ចំណូលចិត្ត​របស់​សិស្សានុសិស្ស​ និង​ជម្រុ​ញឱ្យ​មានការ​ខំប្រឹង​ប្រែង​ទៅតាម​ភាព​ខ្លំា​ងរ​បស់​ពួក​គាត់​រៀង​ៗខ្លួន​។ ​ហើយ​ថ្នា​ក់​តូច​ៗរបស់​យើង​ មានន័យថា​លោកគ្រូ​ អ្នកគ្រូ​របស់​យើង​អាច​ចំណាយពេល​វេលា​ផ្ទាល់ខ្លួន​របស់​ពួកគាត់សម្រាប់​សិស្សានុសិស្ស​គ្រប់​ៗគ្នា​ ព្រម​ជាមួយ​វិធីសាស្ត្រ​សម្បូរ​បែប​ក្នុង​ការ​បង្រៀន​របស់​យើង​ធ្វើ​ឱ្យ​កូន​ៗរបស់​លោកអ្នក​ចេះ​សម្របសម្រួល​ចំពោះ​រាល់​សេចក្តី​ត្រូវការ​របស់​ពួកគាត់​ម្នា​ក់ៗ​។

យើង​បណ្តុះបណ្តាល​នូវ​ទំនុកចិត្ត​ដល់​កូន​ៗ និង​ឱ្យ​ពួកគាត់ក្លាយជា​ពលរដ្ឋ​ដែល​មានការ​ច្នៃប្រឌិត​ជាស​កល​ជាមួយនឹង​ការស្រេកឃ្លាន​នូវ​ចំណេះដឹង​ និង​មាន​ចក្ខុវិស័យ​ក្នុង​ការ​ផ្លាស់​ប្តូរ​សង្គមជាតិ​ និង​ពិភពលោក​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។ ហើយ​លទ្ធផល​សិក្សា​របស់​យើង​ជា​រៀងរាល់​ឆ្នាំ​តែងតែ​ទទួល​បាន​លទ្ធផល​ខ្ពស់​ជាង​សាលា​ឯកជន​ និង​សាលា​រដ្ឋ​ផ្សេង​ៗបើ​គិតជា​ភាគរយ​ជាមធ្យម​។ ក្នុង​នោះ​ដែរ​សិស្សានុសិស្ស​ជាច្រើន​ដែល​ទទួល​បាន​ជ័យលាភី​ ក៏ដូចជា​ការ​អញ្ជើញ​សម្រាប់​កម្មវិធី​ និង​ការប្រកួត​ជា​លក្ខណៈ​ជាតិ​ និង​អន្តរ​ជា​តិ​ផ្សេង​ៗ។

ការ​ជួយ​លើកកម្ពស់​វិស័យ​អប់រំ​ឱ្យ​មានគុណ​ភាព​ គឺ​យើង​ធ្វើការ​ជ្រើសរើស​គ្រូ​ដែល​មានគុណ​ភាពល្អ​ថ្នាក់​ជាតិ​ និង​មានចំណេះ​ដឹង​ជាស​កល​

យើង​មានកម្រិត​ស្តង់​ដា​របស់​យើង​ក្នុង​ការ​ជ្រើសរើស​គ្រូ​ដែល​មាន​ឆន្ទះ​ខ្ពស់​ក្នុង​ការ​បង្រៀន​។ លោកគ្រូ​ អ្នកគ្រូ​របស់​យើង​ ធ្វើការ​អភិវឌ្ឍ​វិជ្ជាជីវៈ​របស់​ខ្លួន​ឥត​ឈប់ឈរ​។ តាមរយៈ​ការស្រាវជ្រាវ​ និង​ការ​បណ្តុះ​​បណ្តាល​នៅ​ខាងក្នុង​ និង​ខាងក្រៅ​ជាមួយ​ស្ថាប័ន​អប់រំ​ និង​អ្នក​ជំ​នា​ញល្បី​ៗ ទាំង​ផ្នែក​បច្ចេកវិជ្ជា​ គរុកោសល្យ​ និង​ចំណេះដឹង​ជាស​កល​ផ្សេង​ៗបាន​ធ្វើ​ឱ្យ​បច្ចេកទេស​បង្រៀន​នៅក្នុង​ថ្នាក់​របស់​លោកគ្រូ​ អ្នកគ្រូ​របស់​យើង​មាន​លក្ខណៈ​សម្បូរ​បែប​ និង​ប្រកបដោយ​គុណភាព​បំផុត​។

សាលារៀន​យើង​ ជា​កន្លែង​ពិសេស​តែមួយគត់​សម្រាប់​ផ្តល់​ការអប់រំ​ដល់​កូន​ៗលោកអ្នក​

កូន​ៗរបស់​លោកអ្នក​នឹង​ស្រលាញ់​ការសិក្សា​របស់​ពួកគាត់។ ជាមួយនឹង​គ្រួសារ​នៃ​សាលារៀន​យើង​ដែល​មាន​សិស្ស​ប្រមាណ​ជាង៦០០០នាក់​ ពួកគាត់​គ្រប់រូប​គឺ​ទទួល​បាន​នូវ​វប្បធម៌​ និង​គំ​និ​តថ្មី​ៗដែល​ជា​កក្តា​នាំ​ឱ្យ​ពួកគាត់​មានឱកាស​ជោគជ័យ​ជាច្រើន​ទាំង​នៅក្នុង​ និង​ក្រៅប្រទេស​។

ជាមួយនឹង​គ្រូបង្រៀន​ដែល​មាន​ទេពកោសល្យ​ខ្ពស់​នៅ​គ្រប់​សាខា​នៃ​សាលារៀន​យើង​ ពួកគាត់​ផ្តល់​នូវ​បទ​ពិសោធ​ន៍​ល្អ​ៗ ពិ​សេស​ៗ ព្រមទាំង​ឱកាស​ខ្ពស់​ និង​គន្លឹះ​ផ្សេង​ៗដល់​កូន​ៗ។ ហើយ​គ្រួសារ​នី​មួយ​ៗនៅ​ទូទាំង​ប្រទេស​របស់​លោកអ្នក​គឺជា​ផ្នែក​មួយ​នៃ​សហគមន៍​អន្តរទ្វីប​ ដែល​ផ្តល់​ការ​ចងចាំ​យូរអង្វែង​ និង​គំនិត​អភិវឌ្ឍ​ជាស​កល​ផង​ដែរ​។

យើង​ធ្វើការ​ច្នៃប្រឌិត​ការ​បង្រៀន​របស់​យើង​ឱ្យ​មាន​លក្ខណៈ​ពិសេស​ដើម្បី​ភាព​រីកចម្រើន​របស់​កូន​ៗ ហើយ​យើង​ក៏​បង្កើត​ឱ្យ​មាន​វប្បធម៌​ល្អ​សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស​តាមរយៈ​កម្មវិធី​ និង​សកម្មភាព​ជាច្រើន​។

សិស្សរបស់​យើង​ដែល​មក​ពី​បណ្តា​ខេត្ត​ ក្រុង​នានា​ទូទាំង​ប្រទេស​ ត្រូវ​បាន​ផ្តល់​ការអប់រំ​ និង​វប្បធម៌​គម្រូ​ដូច​ៗគ្នា​ ហើយ​យើង​បង្ក​រល​ក្ខ​ណៈ​រវាង​ពួកគាត់ ព្រម​ជាមួយ​អតីត​សិស្ស​ដែល​សិក្សា​នៅ​ក្រៅប្រទេស​ឱ្យ​មាន​ទំនាក់ទំនង​ និង​ផ្លាស់​ប្តូរ​បទពិសោធន៍​ ចំណេះដឹង​ឱ្យ​គ្នា​ទៅវិញទៅមក​។

បទបញ្ជាផ្ទៃក្នុងរបស់សាលារៀន

សាលារៀន អន្តរទ្វីប អាមេរិកាំង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០កុំពុងតែធ្វើបទបង្ហាញស្តីពីបទបញ្ជាផ្ទៃក្នុងរបស់សាលាសម្រាប់សិស្សានុសិស្សគ្រប់កម្រិត ហើយកាលដែលធ្វើបទបង្ហាញដោយក្រុមប្រឹក្សាវិន័យនៃសាលារៀន…