កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នំា២០២២ កន្លងទៅនេះ អ្នគ្រូ អាន វិជ្ជរ៉ា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
ការិយាល័យកណ្តាល ដែលបង្រៀនមុខវិជ្ជាគីមីវិទ្យា បាននាំសិស្សថ្នាក់ទី១២ ធ្វើការពិសោធន៍ដែលមានប្រធានបទស្តីពី ឥទ្ធិពលទំហំភាគល្អិ្អតលើល្បឿនប្រតិកម្ម ។
ប្អូនៗសិស្សានុសិស្សដែលបានចូលរួមនៅក្នុងការពិសោធលើមេរៀន “ឥទ្ធិពលទំហំភាគល្អិ្អតលើល្បឿនប្រតិកម្ម” បានយល់ដឹងអំពីរបៀបពិសោធ សម្ភារដែលត្រូវប្រើប្រាស់ក្នុងពេលពិសោធ និងលទ្ធផលដែលទទួលបានក្រោយពេលពិសោធ ហើយសិស្សានុសិស្សទាំងអស់ដែលបានចូលរួមពិសោធពិតជាមានភាពសប្បាយរីករាយ ក្រោយពេលបានបញ្ចប់លើមេរៀនមួយនេះ។ ជាចុងក្រោយ ប្អូនៗសិស្សានុសិស្សដែលបានចូលរួមពិសោធទាំងអស់ពិតជាបានយល់ដឹងបន្ថែមកាន់តែច្បាស់លើការពិសោធដោយផ្ទាល់ ដោយផ្សារភ្ជាប់ការអនុវត្តជាក់ស្តែងទៅនឹងទ្រឹស្ដីមេរៀននាពេលកន្លងមក។