កាលពីថ្ងៃទី29 ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ អ្នកគ្រូ អ៊ន់ សេរី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី10ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ឥទ្ធិពលរបស់ស្ករលើសកម្មភាពដំបែ”។ មុននឹងចាប់ផ្តើមធ្វើពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ ចង្ក្រានហ្គាស ឆ្នាំងដាំទឹក ស្ករ ដំបែ ជញ្ជីងអេឡិចត្រូនិច ចង្កឹះ ហ្វឺត ដបទឹក។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
• សង្កេតពីឥទ្ធិពលរបស់ស្ករលើសកម្មភាពដំបែរួចទាញសនិ្នដ្ឋានពីការពិសោធនេះ។