អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃប្រឌិត
ក្រោមប្រធានបទ “៨ចំណុចអាចជួយអ្នកបើកបរសន្សំសំចៃប្រេងសាំង”
អត្ថបទដោយ : ផេង ឧត្តម
តើអ្នកដឹងទេថា អ្នកអាចសន្សំបានគួរឱ្យកត់សម្គាល់ទៅលើម៉ាស៊ីនបូមសាំង ដោយគ្រាន់តែកែប្រែទម្លាប់បើកបររបស់អ្នក។ ដោយមិនគិតពីប្រភេទរថយន្តដែលអ្នកបើកបរ ទម្លាប់បើកបរល្អអាចជួយដល់សេដ្ឋកិច្ចឥន្ធនៈកាន់តែប្រសើរ ដែលជួយសន្សំប្រាក់ និងជួយដល់ភពផែនដីផងដែរ។ ខាងក្រោមនេះ ជារបៀបដែលអ្នកអាចសន្សំសំចៃប្រេងសាំងបានពេលអ្នកបើកបរ៖

រថយន្តរបស់អ្នកត្រូវការសមាមាត្រខ្យល់ និងឥន្ធនៈត្រឹមត្រូវ ដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព។ យានយន្តដែលមានការថែរក្សាល្អនឹងដំណើរការល្អបំផុត។
២. សប់កង់រថយន្តឱ្យគ្រប់គីឡូខ្យល់
កង់យានយន្តដែលធូរនឹងធ្វើឱ្យកាត់បន្ថយចម្ងាយ (វាមានគ្រោះថ្នាក់ផងដែរ) ពិនិត្យមើលការណែនាំរបស់អ្នកផលិត និងត្រូវប្រាកដថា កង់រថយន្តរបស់អ្នកត្រូវបានបូមគ្រប់គីឡូ PSI (pound per square inch) អតិបរមា ដែលវាស់នៅពេលត្រជាក់។
៣. ដាក់បញ្ចូលការធ្វើដំណើរទៅទីជិតៗជាមួយគ្នា
ការដាក់ការធ្វើដំណើរទៅទីជិតៗដូចជា ការទៅហាងលក់គ្រឿងទេស ហាងបោកអ៊ុត និងធនាគារ ទៅក្នុងដំណើរកម្សាន្តតែមួយគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការសន្សំសំចៃពេលវេលា ក៏ដូចជាប្រេងសាំង។
៤. បើកបរក្នុងល្បឿនល្មម
ទោះជាយានយន្តនីមួយៗខុសគ្នា តែចម្ងាយផ្លូវដែលត្រូវធ្វើដំណើរមានការថយចុះយ៉ាងលឿនជាង ៥០ MPH (Miles Per Hour) ក្នុងករណីភាគច្រើន។ ដើម្បីសន្សំសំចៃប្រេងសាំង អ្នកត្រូវបើកបរនៅក្រោមល្បឿនកំណត់ ហើយបើកបរក្នុងល្បឿនថេរ។ សូមប្រើការគ្រប់គ្រងល្បឿនឱ្យបានចំពោះការធ្វើដំណើរផ្លូវឆ្ងាយ។
៥. បើកបរដោយមានភាពទន់ភ្លន់
ទម្លាប់បើកបរយានយន្តយ៉ាងគឃ្លើនដូចជា ការរោទ៍ម៉ាស៊ីនខ្លាំងៗ បង្កើនល្បឿនកន្ត្រាក់ៗ និងការជាន់ហ្គែខ្លាំងៗ គឺជាការខ្ជះខ្ជាយប្រេងសាំងខ្លាំងបំផុត។ ជៀសវាងការចាប់ផ្តើមលឿនយកតែម្តង ហើយជាទូទៅត្រូវបើកបរក្នុងល្បឿនកំណត់ និងមធ្យមដើម្បីសន្សំសំចៃប្រេងសាំង។
៦. ធ្វើដំណើរដោយផ្ទុកទម្ងន់ស្រាល
ទម្ងន់បន្ថែមនៅក្នុងរថយន្តបង្កើតការអូសលើម៉ាស៊ីន ហើយធ្វើឱ្យស៊ីសាំងបន្ថែម កុំផ្ទុកទម្ងន់ធ្ងន់ប្រសិនបើអ្នកមិនចាំបាច់។ សូមពិនិត្យមើលខាងមុខ និងខាងក្រោយរថយន្ត ចំពោះរបស់របរដែលមិនចាំបាច់ អ្នកអាចរក្សាទុកនៅកន្លែងផ្សេងទៀតដោយសុវត្ថិភាពបាន។
៧. រក្សារថយន្តរបស់អ្នកឱ្យប៉ះខ្យល់តិច
ចលនាប៉ះខ្យល់តិចរបស់រថយន្តធ្វើឱ្យវាកាត់បន្ថយការអូសទាញ ជាពិសេសក្នុងល្បឿនលឿន និងធ្វើឱ្យយានយន្តស៊ីសាំងតិច។ បិទបង្អួច និងដំបូលយានយន្តពេលដែលអ្នកធ្វើដំណើរលើផ្លូវហាយវេ សូម្បីតែការថែរក្សាផ្នែកខាងក្រៅរបស់រថយន្តឱ្យស្អាតក៏អាចមានភាពខុសគ្នាដែរ។
៨. ជិះរួមគ្នា
អ្នកនឹងកាត់បន្ថយការប្រើប្រាស់ប្រេងសាំងពាក់កណ្តាលនៅពេលអ្នកជិះរួមគ្នា។ សុំមិត្តភក្តិ និងអ្នករួមការងារដែលរស់នៅក្បែរអ្នក ឬរស់នៅកន្លែងតែមួយជាមួយអ្នកដើម្បីជិះរួមគ្នា។ អ្នកអាចបែងចែកថ្លៃសាំងតាមវិធីជាច្រើនដូចជាមានអ្នកដំណើរ។