កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកគ្រូបង្គោលអ្នកគ្រូ សៅ សេរីរ័ត្ន គ្រូបង្រៀនកម្រិតមត្តេយ្យសិក្សានៅអគារ ងិន ហួយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានដឹកនាំសិស្សរបស់ខ្លួនប្រមាណ២០នាក់ រៀនបត់ក្រដាសធ្វើកាបូប។ មេរៀនបំណិនជីវិតជាកម្មវិធីបន្ថែម ហើយក្នុងមួយខែត្រូវធ្វើមេរៀនបំណិនជីវិតពីរដង។ បំណិនជីវិត បត់កាបូប ជួយបណ្តុះស្មារតី បង្កើនភាពវៃឆ្លាតទៅដល់កុមារ លើសពីនេះទៀតសិស្សរៀនបត់កាបូបមានភាពសប្បាយធ្វើកុមារមានចិត្តស្រឡាញ់ក្នុងការសិក្សា និងមានក្តីសង្ឃឹមថាពេលគាត់ទៅផ្ទះវិញអាចបត់កាបូបឱ្យប៉ាក់ម៉ាក់គាត់បានយ៉ាងស្រស់ស្អាត។
ចែករំលែកអត្ថបទនេះ