កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបំណិនជីវិតបាយដំណើបទុរេន ជូនប្អូនៗសិស្សានុសិស្សថ្នាក់ទី៤ វេនព្រឹក និងវេនរសៀល។ អ្នកគ្រូបង្រៀនថ្នាក់ទី៤ បានបង្ហាញ និងពន្យល់អំពីរបៀបធ្វើបាយដំណើបទុរេនដែលត្រូវធ្វើ រួមទាំងសម្ភារសម្រាប់ចម្អិន គ្រឿងផ្សំ និងរបៀបចម្អិនទៅតាមដំណាក់កាល។
បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមចម្អិនបង្អែម និងភ្លក្សរសជាតិបង្អែមដ៏ឆ្ងុយឆ្ងាញ់ និងប្រកបដោយភាពសប្បាយរីករាយ។ អ្នកគ្រូបានចែករំលែកនូវវិធីសាស្រ្ត ដើម្បីធ្វើឱ្យបង្អែមមានរសជាតិឆ្ងាញ់ពិសាទៅតាមចំណង់ចំណូលចិត្តរបស់សិស្សានុសិស្ស និងគ្រួសារ។ បន្ទាប់ពីបង្អែមត្រូវបានចម្អិនរួចរាល់ហើយ អ្នកគ្រូបានបង្ហាញពីរបៀបដួសបង្អែមដាក់ចានឱ្យបានត្រឹមត្រូវ និងញុំាបង្អែមដែលបានចម្អិនទាំងអស់គ្នា ដោយភាពស្និទ្ធស្នាលជាភាតរភាពក្រៃលែង។ ក្រោយបាយដំណើបទុរេន ត្រូវបានចម្អិនឆ្អិនរួចរាល់ហើយ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សបានញ៉ាំបង្អែម ដែលប្អូនៗសិស្សានុសិស្សបានធ្វើដោយផ្ទាល់ជុំគ្នាដោយបរិយាកាសរីករាយសប្បាយក្រៃលែង។