កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកំាងបាននាំសិស្សានុសិស្សចូលរួមឈ្វេងយល់ការងារសង្គមពីកម្មវិធី Social Youth Expo ២០១៧ ដែលរៀបចំឡើងដោយអង្គការ Blooming Cambodia នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។ ដើម្បីឱ្យសិស្សានុសិស្សស្វែងយល់ និងអប់រំពុទ្ធិចំណេះដឹងផ្សេងៗនៅក្នុងបរិបទខាងក្រៅ គឺសាលា បានបើកឱកាសដោយជំរុញលើកទឹកចិត្តឱ្យលោកគ្រូអ្នកគ្រូដឹកនាំសិស្សចូលរួមកម្មវិធីចំណេះដឹងពិសេសៗនៅខាងក្រៅ ដើម្បីចូលរួមឈ្វេងយល់ការងារយុវជននៅក្នុងសង្គម។ នៅក្នុងកម្មវិធី Social Youth Expo ២០១៧ នេះ មានយុវជនគ្រប់ស្រទាប់មកពីបណ្ដាលអង្គការនានាយ៉ាងច្រើន មកដាក់តាំងបង្ហាញសុទ្ធសឹងជាការងារយុវជន ការងារសង្គម ហើយក្នុងនោះក៏មានដែរ ការធ្វើបទបង្ហាញពីការងារសង្គមដល់អ្នកចូលរួមឱ្យបានដឹងកាន់តែច្បាស់ ពីសំណាក់យុវជនតំណាងអង្គការផងដែរ។ គួរបញ្ជាក់ថា គោលបំណងកម្មវិធីនេះ គឺរៀបចំឡើងផ្តោតចម្បងទៅលើការយល់ដឹងពីសារៈសំខាន់ការងារសហគមន៍ ដោយផ្សារភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរបទពិសោធគ្នាដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ៕ អត្ថបទ និងរូបភាពដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ