កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ សិស្សានុសិស្សអាយុក្រោម១២ឆ្នាំ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ត្រៀមខ្លួនចូលរួមប្រកួតបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់ TOYOTA Junior Cambodia Cup នៅថ្ងៃទី១៣ ខែធ្នូ ខាងមុខនេះ។ ក្រុមកីឡាករក្មេងៗរបស់សាលាមានចំនួន១២នាក់នឹងត្រូវចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់នេះ តាមការអញ្ជើញរបស់តំណាង TOYOTA Junior Cambodia Cup ។តំណាង TOYOTA Junior Cambodia Cup បានឱ្យដឹងថា ក្រុមកីឡាករអាយុក្រោម១២ឆ្នាំ ដែលនឹងត្រូវចូលរួមប្រកួតមានចំនួន២៤ក្រុម ចែកចេញជា២ពូល ដែលក្នុងមួយពូលមាន១២ក្រុមត្រូវប្រកួតជម្រុះចាប់ថ្ងៃទី២៥វិច្ឆិការនេះទៅ នៅឯក្លឹបកីឡា V & Y ចំណែកការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតបាល់ទាត់ពានរង្វាន់ TOYOTA Junior Cambodia Cup អាយុក្រោម១២ឆ្នាំ ដែលរៀបចំដោយក្រុមហ៊ុនតូយ៉ូតាកម្ពុជា គឺធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធដល់កុមារឱ្យចេះធ្វើការងារជាក្រុម ការសហការ សាមគ្គីក្នុងការធ្វើការងារ។ អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ