ទស្សនវិស័យ

ទស្សនវិស័យរបស់ សមាគម អតីតសិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំង គឺដើម្បីកសាងនូវសហគមន៍ដ៏ឋិតថេរយូរអង្វែងមួយនៃអតីតសិស្ស ដែលផ្សារភ្ជាប់គ្នាតាមរយៈការចូលរួមដ៏មានអត្ថន័យដើម្បីលើកកម្ពស់ការយល់ដឹង មោទនភាព ការចូលរួមកម្មវិធីផ្សេងៗ ការចូលរួមស្ម័គ្រចិត្ត និងការប្ដេជ្ញាចិត្តចូលរួមចំណែកជួយទាំងនៅក្នុងសាលាអន្តរទ្វីប អាមេរិកាំង និងនៅក្នុងសហគមន៍។

 

បេសកកម្ម

លើកកម្ពស់ការចូលរួមរបស់សមាជិកសមាគមអតីតសិស្ស អេ អាយ អេស ដែលនឹងបំផុសឡើងនូវបំណងដ៏ក្លៀវក្លា ការប្ដេជ្ញាចិត្ត និង ភាពស្មោះត្រង់នៅក្នុងចំណោមពួកគាត់តាមរយៈ៖

១. ការផ្សារភ្ជាប់ទៅកាន់សហគមន៍ (ការរួមចំណែកបែបមនុស្សធម៌)បើកផ្លូវឲ្យ អេ អាយ អេស ចូលទៅកាន់សហគមន៍របស់ពួកគាត់ និងឱ្យសហគមន៍របស់ពួកគាត់ចូលមករក អេ អាយ អេស វិញ ដែលនឹងបង្កើតទៅជាវប្បធម៌មួយនៅ អេ អាយ អេស ដែលស្វាគមរាល់ការចូលរួមពីសំណាក់អតីតសិស្ស និងសហគមន៍។

២. វប្បធម៌នៃការចូលរួម (គ្រួសារ) បណ្ដុះនូវមោទនភាព និង ការចូលរួមដ៏ស្មោះស្ម័គ្រយូរអង្វែងជាមួយគ្រួសារ អេ អាយ អេស ហើយពង្រីកវប្បធម៌ និង ស្មារតីរបស់ អេអាយអេស តាមរយៈការចែករំលែកនូវគុណតម្លៃរបស់គ្រួសារ អេ អាយ អេស ជាមួយគ្នាទៅវិញទៅមក។

៣. អជីព (ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ) ជួយគាំទ្រដល់គោលដៅការងាររបស់សិស្ស និង អតីតសិស្សរបស់យើង ដោយមានសមាគមអតីតសិស្ស អេ អាយ អេស ជាអ្នកដើរតួនៅចន្លោះរវាងពិភពការងារខាងក្រៅ និង អេ អាយ អេស តែម្ដង។

 

សមាជិកភាព

ចំពោះសមាជិក អតីតសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង របស់យើងទាំងអស់ (ដែលបញ្ចប់ការសិក្សាពីឆ្នាំ២០០៧-២០១៨) អញ្ជើញមកចុះឈ្មោះទទួលកាត អតីតសិស្ស របស់អ្នកឥឡូវនេះដើម្បី ទទួលបានអត្ថប្រយោជន៍ពិសេសៗជាច្រើន!

សូមចុចត្រង់នេះដើម្បីចុះឈ្មោះ https://goo.gl/forms/QOxRNnLS8BBsK2JD2

សមាជិក AISAA ត្រូវបានផ្ដល់ជូននូវសិទ្ធិពិសេស និងការបញ្ចុះតម្លៃនៅតាមហាងនានាដែលជាដៃគូរបស់យើង និងក្រុមហ៊ុនឯកជនជាច្រើនទៀត។ ដើម្បីទទួលបានសិទ្ធិពិសេសទាំងនេះ អ្នកត្រូវតែមានបណ្ណសមាជិក AISAA។ សមាជិក AISAA នឹងទទួលបានអត្ថប្រយោជន៍ផ្ដាច់មុខ កម្មវិធីល្អៗសម្បូរបែប រួមទាំងឱកាសចូលរួមកម្មវិធីផ្សេងៗ សេវាកម្ម ការផ្ដល់ជូន និងការបញ្ចុះតម្លៃជាច្រើន។ បណ្ណសមាជិកនេះក៏ជាបណ្ណសម្គាល់ខ្លួនសម្រាប់ចូលរួមក្នុងសន្និសីទ សិក្ខាសាលា កម្មវិធីវប្បធម៌ និងកិច្ចបង្រៀន
ផ្សេងៗជាច្រើនទៀតផងដែរ។

  • អាហារូបករណ៍ ១០%
  • សិទ្ធិប្រើប្រាស់បណ្ណាល័យ
  • សិទ្ធិប្រើប្រាស់សាលសន្និសីទ និងបន្ទប់ប្រជុំ អេ អាយ អេស
  • មជ្ឈមណ្ឌលផែនការ និងចាត់ចែងការងារ (CPPC)
  • បណ្ដាញប្រឹក្សាការងារ
  • សិទ្ធិចូលរួមក្នុងកម្មវិធី និងសកម្មភាពរបស់ អេ អាយ អេស
  • ផលិតផលពិសេសរបស់ AISAA

 

អត្ថប្រយោន៍បន្ថែម

អ្នកនឹងទទួលបានអត្ថប្រយោជន៍ពិសេសៗជាច្រើនដែលនឹងត្រូវផ្ដល់ឱ្យដោយដៃគូរបស់យើងរួមមាន ហាងសម្លៀកបំពាក់ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស និងរាងកាយ មណ្ឌលថែទាំសុខភាព ហាងលក់ សម្ភារសម្រាប់គេហដ្ឋាន សណ្ឋាគារ ក្លិបបកីឡា ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនលក់រថយន្ត និងផលិតផលអេឡិចត្រូនិកជាច្រើនទៀត។

 

តើអ្នកចង់ដឹងព័ត៌មានបន្ថែមទៀតមែនទេ?

សូមមកកាន់ ផ្នែកទំនាក់ទំនងកិច្ចការអតីតសិស្ស នៅតាមសាខាដែលជិតលោកអ្នកបំផុត។

សូមចុច Follow ទំព័រ www.facebook.com/aisaa.mjqeducationបស់ AISSAA ដើម្បីទទួលបានព័ត៌មានថ្មីៗ។