សកម្មភាពពិសោធន៍មុខវិជ្ជាគីមីវិទ្យា សិស្សថ្នាក់ទី១១

ទំព័រដើម / សកម្មភាពពិសោធន៍មុខវិជ្ជាគីមីវិទ្យា សិស្សថ្នាក់ទី១១

កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ អ្នកគ្រូ សាន់ ធារី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប​ អាមេរិកាំង សាខាចោមចៅ ទាំងវេនព្រឹក និងរសៀល មុខវិជ្ជាគីមីវិទ្យា ធ្វើពិសោធក្រោមប្រធានបទស្តីពី៖ ការប្រតិកម្មជំនួសលោហៈជាមួយ សូលុយស្យុង អាស៊ីត ក្លរីឌ្រិច រាវ(HCL)។ ដើម្បីធ្វើពិសោធបាន សិស្សានុសិស្សត្រូវការសម្ភារដូចជា ស៊ីទ្បាំងក្រិត បំពង់សាក និងជើងទម្រ ពីប៉ែតបន្តក់  កែវបេស៊ែ  សូលុយស្យុងអាស៊ីត HCL បន្ទះCu បន្ទះZn បន្ទះAL ។ គោលបំណងនៃការធ្វើពិសោធនេះគឺ៖

  • រៀបរាប់បានច្បាស់លាស់រវាងលោហៈសកម្មប្រតិកម្មជាមួយសូលុយស្យុងអាស៊ីតក្លរីឌ្រិចតាមរយៈពិសោធន៍។
  • សរសេរសមីការតាងប្រតិកម្មរវាងលោហៈសកម្ម និងសូលុយស្យុងអាស៊ីតក្លរីឌ្រិចបានត្រឹមត្រូវតាមរយៈពិសោធន៍។
  • យកចិត្តទុកដាក់ និងថែរក្សាលោហៈសកម្មមួយចំនួនដែលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

https://www.facebook.com/media/set/?vanity=ais.mjqeducation&set=a.397761492580466

 

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ