ដំណើរទស្សនកិច្ចសិក្សាលើកទី១៧២ ទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅ

ទំព័រដើម / ដំណើរទស្សនកិច្ចសិក្សាលើកទី១៧២ ទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅ

កាលពីថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី១៧២ទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម ភ្នំតាម៉ៅ សម្រាប់សិស្សានុសិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។​ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងរៀបចំទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សគ្រប់កម្រិត។ ជានេះទៅទៀត ទស្សនកិច្ចសិក្សានីមួយគឺធ្វើឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនា ​ឬសិក្សា​ឈ្វេងយល់​ពីតំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រដ៏​ល្បីល្បាញ​នានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ