ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា សម្រាប់សិស្សានុសិស្សថ្នាក់ទី៤គ

ទំព័រដើម / ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា សម្រាប់សិស្សានុសិស្សថ្នាក់ទី៤គ

កាលពីថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣​ អ្នកគ្រូ នឹម ស្រីនាង បានបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាគណិតវិទ្យា។ គោលបំណងនៃការបង្រៀនថ្នាក់និស្សន៍គឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត និងបទពិសោធន៍ក្នុងការបង្រៀន ការផលិតសម្ភារៈឧបទេស និងពង្រឹងគុណភាពបង្រៀនឲ្យកាន់តែមានគុណភាព ដើម្បីធ្វើឲ្យសិស្សងាយយល់ និងឆាប់ចាប់មេរៀន។ អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ផ្លាស់ប្តូរវិធីសាស្រ្ត កែលម្អ និងបំពេញចំណុចខ្វះខាតដែលខ្លួនមាន ដើម្បីជាយាន្តនិងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំសតវត្សទី២១។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ