បង្កើតបទពិសោធល្អៗសម្រាប់កុមារទាំងក្នុង និងក្រៅថ្នាក់​

ទំព័រដើម / បង្កើតបទពិសោធល្អៗសម្រាប់កុមារទាំងក្នុង និងក្រៅថ្នាក់​

សាលារៀន​យើង​ធ្វើ​យ៉ាងណា​ខិតខំ​ដើម្បី​ធានា​ថា​សិស្សានុសិស្ស​ទាំងអស់​ចូលចិត្ត​ការសិក្សា​របស់​ពួកគាត់​។ ហើយ​យើង​ធ្វើការ​អប់រំ​ពួកគាត់​ដើម្បី​ឱ្យ​ក្លាយទៅជា​សមាជិក​ដែល​មាន​ឆន្ទៈ​ គុណ​តម្លៃ​ និង​ភាព​ច្នៃប្រឌិត​នៅក្នុង​សហគមន៍​សាលារៀន​នៅ​តាម​តំបន់​នី​មួយ​ៗរបស់​ពួកគាត់​។ ជាមួយគ្នា​នេះ​ដែរ​ យើង​ក៏​ធ្វើការ​លើកទឹកចិត្ត​ដល់​ពួកគាត់​ដើម្បី​ឱ្យ​ក្លាយជា​សមាជិក​រួម​ដ៏​សំខាន់​នៃ​សហគមន៍​សាលារៀន​របស់​យើង​នៅក្នុង​រាជធានី​ ឬប្រទេស​ទាំងមូល​។

ការ​គាំទ្រ​ និង​ជួយ​នៃ​សហគមន៍​​សាលារៀន​យើង​ ​

នៅពេល​លោកអ្នក​ និង​កូន​ៗរបស់​លោកអ្នក​ចូលរួម​ក្នុង​សហគមន៍​អប់រំ​នៃ​ អន្តរទ្វីប​ អាមេរិកាំង របស់​យើង​ លោកអ្នក​ និង​កូន​ៗនឹង​ត្រូវ​បាន​ស្វាគមន៍​ក្នុង​សហគមន៍​យ៉ាង​កក់ក្តៅ​។ លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​ជួយ​លោកអ្នក​ និង​ពួកគាត់​ក្នុង​ទិដ្ឋភាព​នៃ​ជីវិត​អប់រំ​នៅ​សាលារៀន​ អន្តរទ្វីប​យើង​។ សាលារៀន ​យើង​ គឺជា​មជ្ឈមណ្ឌល​អប់រំ​សម្រាប់​សហគមន៍​របស់​ពួកគាត់​ ហើយ​មាន​ព្រឹត្តិ​ការណ៍​ និង​សកម្មភាព​ដ៏​មានតម្លៃ​ជាច្រើន​សម្រាប់​ពួកគាត់​ដូចជា​កម្មវិធី​អប់រំ​ពិសេស​ កម្មវិធី​ប្រកួត​ប្រជែង​ផ្សេង​ៗ កម្មវិធី​ជំនាញ​ថ្ងៃសៅរ៍​ កម្មវិធី​ទស្សនកិច្ច​ កម្មវិធី​វប្បធម៌​ និង​កម្មវិធី​សង្គម​ជាដើម​។

ប្រព័ន្ធ​គ្រួសារ​នៃ​អន្តរទ្វីប​ អាមេរិកាំង​ របស់​យើង​

បច្ចុប្បន្ន​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ មាន​ប្រាំបី​សាខា​ ដូចជា ការិយាល័យកណ្តាល​ ​សាខា​ទួលគោក​ ​សាខា​ចាក់​អង្រែ​ សាខាចោមចៅ សាខាផ្សារថ្មី សាខាជ្រោយចង្វារ សាខាសៀមរាប និងសាខាតាកែវ មាន​សិស្ស​សរុប​ប្រមាណ​ជិត ១០០០០នាក់​ជា​រៀងរាល់​ឆ្នាំ​ ដែល​ជាគ្រួសារ​សិក្សា​មួយ​ដ៍​ធំ​ និង​ស្អិត​រមួត​របស់​កូន​ៗនៅក្នុង​ប្រទេស​។ ជាមួយគ្នា​នេះ​ដែរ​ តាមរយៈ​វេទិកា​កម្ម​វី​ធី​រួម​ប្រចាំឆ្នាំ​នៃ​គ្រួសារ​របស់​យើង​ សិស្សានុសិស្ស​ដែល​មក​ពីទី​តាំង​ខុស​ៗគ្នា​នៅ​រាជធានី និងខេត្ត​នៃ​ប្រទេស​បាន​ជួបគ្នា​នៅ​ក្នុង​បរិ​កាស​មួយ​ប្រកបដោយ​ភាព​រំភើប​រី​ករាយ​ និង​ខុស​អំពី​លក្ខណៈ​សិក្សា​ធម្មតា​ដោយ​បង្កើត​នូវ​ការ​បង្រៀន​ ការចែក​រំលែក​ និង​ផ្លាស់​ប្តូរ​ទស្សនវិស័យ​ដ៏​ទូលំទូលាយ​ដែល​ជាសកម្ម​ភាព​សំខាន់​មួយ​ផ្តល់​នូវ​ការ​រៀន​ និង​ការយល់​ដឹងពី​របៀប​ដើម្បី​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ នៅ​តាម​សហគមន៍​សិក្សា​របស់​ពួកគាត់​នី​មួយ​ៗ។

 

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ