សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១១ មុខវិជ្ជាជីវវិទ្យា

ទំព័រដើម / សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១១ មុខវិជ្ជាជីវវិទ្យា

កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ លោកគ្រូ អ៊ិន ឆាយ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១ក ធ្វើពិសោធមុខវិជ្ជាជីវវិទ្យា ប្រធានបទ៖ ការកំណត់អត្តសញ្ញាណអាមីដុង និងអំពើរបស់អង់ស៊ីមអាមីឡាសលើអាមីដុង។ ដើម្បីធ្វើពិសោធបាន សិស្សានុសិស្សត្រូវការសម្ភារដូចជា បំពង់សាក កែវ ថាស សូលុយស្យុង​អ៊ីយ៉ូត ម្សៅអង្ករ សឺរ៉ាំង បន្លែផ្លែឈើច្រើនមុខ។ គោលបំណងនៃការធ្វើពិសោធ គឺដើម្បីឱ្យសិស្សកំណត់អត្តសញ្ញាណអាម៉ីដុង សង្កេតមើលសកម្មភាពអាមីឡាសនៃទឹកមាត់លើអាម៉ីដុង និងបណ្តុះចំណង់ចំណូលចិត្តពិសោធន៍។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ