ទំព័រដើម / សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១២ឃ
កាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកគ្រូ ផល សាវង្ស បានដឹកនាំសិស្សថ្នាក់ទី១២ឃ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ពិសោធន៍ក្រោម ប្រធានបទ “កត្តាជះឥទ្ធិពលលើល្បឿនប្រតិកម្ម” លើមុខវិជ្ជាគីមីវិទ្យា។ ការពិសោធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀតទៅលើការសិក្សាទ្រឹស្តី។ លើសពីនេះ សិស្សានុសិស្សបានអនុវត្តផ្ទាល់ សហការគ្នា និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។