ដំណើរទស្សនកិច្ចលើកទី១ទៅកាន់ដឹឃីតវីលីក

ទំព័រដើម / ដំណើរទស្សនកិច្ចលើកទី១ទៅកាន់ដឹឃីតវីលីក

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះគណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង  សាខាតាកែវ បាននាំសិស្សានុសិស្សថ្នាក់ទី៣ ចុះទស្សនកិច្ចសិក្សាលើកទី១ ទៅកាន់ដឹឃីតវីលីក ។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងផ្ដល់ឱកាសឱ្យប្អូនៗសិស្សានុសិស្សបានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែង ដែលទទួលបានតាមរយៈការទស្សនា ឬសិក្សាឈ្វេងយល់ដូចជា៖

  ១. ស្វែងយល់ពីឧបករណ៍សិក្សាទំនើបៗ

  ២. ចេះពីរបៀបក្នុងការលេងឧបករណ៍ប្រកបដោយសុវត្ថិភាព និងមិត្តភាព

  ៣. បម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងចេះថែរក្សាប្រាប់កាក់របស់ខ្លួន

  ៤. បង្កើនភាពខ្លាហាន និងបទពិសោធន៍ក្នុងការសហការដឹកនាំ សាមគ្គី ឯករាជ្យ ភាពម្ចាស់ការ រួមទាំងការទំនាក់ទំនងល្អក្នុងក្រុមផងដែរ

  ៥. រឹតចំណងមិត្តភាព និងសាមគ្គីជាមួយមិត្តរួមថ្នាក់

  ៦.​ ឆ្លុះបញ្ចាំង និងផ្សារភ្ជាប់ខ្លឹមសារក្នុងការសិក្សានៅក្នុងមេរៀន ជាមួយស្ថានភាពជាក់ស្ដែង

  ៧. ទទួលចំណេះដឹងថ្មីៗ និងអារម្មណ៍ស្រស់ស្រាយក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។

បន្ទាប់ពីបានចុះទស្សនកិច្ចសិក្សារួចមក សិស្សានុសិស្សមានទឹកមុខសប្បាយរីកជាពិសេសគឺ ជាពេលវេលាបង្កើតនូវអនុស្សាវរីយ៍ជាមួយមិត្តរួមថ្នាក់ និងជាបរិយាកាសដ៏ល្អសម្រាប់សិស្សានុសិស្សអាចបំបាត់អស់ភាពនឿយហត់ក្រៅពីការសិក្សានៅក្នុងថ្នាក់។

សកម្មភាពផ្សេងៗ សូមចុចលើតំណភ្ជាប់ខាងក្រោម៖

https://www.facebook.com/photo?fbid=442575668099048&set=pcb.442577148098900

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ