ការចុះអធិការកិច្ចរបស់មន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ

ទំព័រដើម / ការចុះអធិការកិច្ចរបស់មន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូ​អធិការកិច្ច នៃ​មន្ទីរអប់រំ យុវជន និងកីឡា រាជធានី​ភ្នំពេញ ​ចុះអធិការ​កិច្ច មកកាន់សាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល (MTT) ដោយ​ផ្ដោត​សំខាន់​ទៅលើ​៣​ចំណុចរួមមាន៖

-ការងារគ្រប់គ្រងរដ្ឋបាល

-ការងារបរិស្ថាន និងបណ្ណាល័យ

-បច្ចេកទេសរៀន និងបង្រៀន

បន្ទាប់ពី​គណៈប្រតិភូ​អធិការកិច្ច​ ចុះ​ពិនិត្យ​ និង​តាមដាន​កិច្ចការ​មួយ​ព្រឹក​ គណៈប្រតិភូ​អធិការកិច្ច​ក៏បាន​កោតសរសើរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​គណៈ​គ្រប់គ្រង​ និង​លោកគ្រូ​ អ្នកគ្រូ​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដែល​បាន​អភិវឌ្ឍ​ និង​រីកចម្រើន​ជាលំដាប់​។ គណៈប្រតិភូ​អធិការកិច្ច​ បាន​លើកឡើង​ថា​ កិច្ចការ​គ្រប់គ្រង​រដ្ឋបាល​ ការងារ​បរិស្ថាន​ បច្ចេកទេស​រៀន​ និង​បង្រៀន​ គឺ​សមស្រប​ទៅ​នឹង​តម្រូវការ​របស់ក្រ​សួង​អប់រំ​ ក៏​ដូច​មន្ទីរអប់រំ​ យុវជន​ និងកីឡា​ រាជធានី​ភ្នំពេញ​។ ក្នុង​ការ​ចុះ​អធិការកិច្ច​របស់​មន្ទី​អប់រំ​ យុវជន​ និងកីឡា​ នេះគណៈគ្រប់គ្រងសាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​ថ្លែង​អំណរ​អរគុណ​ដល់​គណៈប្រតិភូ​អធិការកិច្ច​យ៉ាង​ក្រៃលែង​ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ក្នុង​ការពិនិត្យ​ តាមដាន​ វាយតម្លៃ​លទ្ធផល​ និង​កែ​លម្អ​ ដើម្បី​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ កាន់តែ​អភិវឌ្ឍន៍​ និង​រីកចម្រើន​។

ការ​ចុះ​អធិការកិច្ច​របស់​មន្ទី​អប់រំ​ យុវជន​ និងកីឡា​ រាជធានី​ភ្នំពេញ

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ